ដោយសារតែបញ្ហាវីរុស Covid-19 មនុស្សជាច្រើនត្រូវបង្គាប់ឲ្យនៅផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ការឆ្លងវីរុស។ ការមិនអាចទៅសាលាបាន និងត្រូវចំណាយពេលពេញមួយថ្ងៃនៅក្នុងផ្ទះ នឹងធ្វើឲ្យកុមារចាប់ផ្តើមមាន ការធុញទ្រាន់ ហើយពួកគេអាចចាប់ផ្តើមរករឿងអ្នកដើម្បីបានចេញទៅលេងនៅក្រៅ ឬមិនអីចឹងក៏ក្លាយជាមិនសូវ និយាយស្តី និងមិនរួសរាយដូចជាពេលមុន។មានវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចយកមកប្រើ ដើម្បីបង្កើត ភាពរីករាយដល់កូនបាន ទោះជាលោកអ្នកកំពុងស្ថិតនៅតែក្នុងផ្ទះក៏ដោយ ទោះជាវិធីខាងក្រោមនេះអាចមិនមាន ប្រសិទ្ធភាពទាំងស្រុង ប៉ុន្តែអ្នកគួរសាកល្បងធ្វើតាមនោះមួយ ឬពីរចំណុចជាមុនសិន ព្រោះមានឪពុកម្ដាយជាច្រើន បានធ្វើវាយ៉ាងជោគជ័យរួចមកហើយ។វិធីមួយនោះគឺការផ្តល់ការងារងាយៗសប្បាយៗដល់កូនតូចរបស់អ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.បង្កើតផែនការប្រចាំថ្ងៃសម្រាប់ពួកគេ
អ្នកអាចនាំកូនតូចរបស់អ្នកធ្វើតារាងផែនការប្រចាំថ្ងៃ ដោយមានរាយនូវសកម្មភាពដែលគេត្រូវធ្វើពេញមួយថ្ងៃ រួចយក កាលវិភាគនោះទៅបិទនៅកន្លែងណាមួយដែលគេងាយមើលឃើញ នោះកូនតូចរបស់អ្នកនឹងព្យាយាមធ្វើសកម្មភាព ទៅតាមកាលវិភាគទាំងនោះ ដោយការតាំងចិត្ត។
២.នាំពួកគេលេងហ្គេម
អ្នកអាចត្រៀមហ្គេមងាយៗដូចជា ហ្គេមផ្គុំរូប ហ្គេមផាត់ពណ៌ តម្រៀបរូបភាព ឬក៏ប្រភេទហ្គេមរបស់កុមារតូចដែល កូនរបស់អ្នកចូលចិត្តលេង នៅផ្ទះជាស្រេច បន្ទាប់មកអ្នកត្រូវទុកពេលឲ្យពួកគេបានលេងហ្គេមទាំងនោះ ក្នុងរយៈ ពេលសមស្របមួយ ដើម្បីឲ្យពួកគេបានលេងផង និងរៀនផង ព្រោះការលេងហ្គេមប្រភេទនេះមិនត្រឹមតែអាចជួយឲ្យ ពួកគេបាត់ធុញនោះទេ នៅអាចជួយឲ្យខួរក្បាលរបស់ពួកគេមានភាពវៃឆ្លាតទៀតផង។
៣.បង្កើតផែនការសកម្មភាពឲ្យសមាជិកគ្រប់គ្នានៅក្នុងផ្ទះ
ក្នុងរយៈពេលបែបនេះអ្នកគួរចាប់ផ្តើមរៀបចំផែនការប្រចាំថ្ងៃឲ្យសមាជិកគ្រប់គ្នានៅក្នុងផ្ទះផងដែរកាន់តែល្អ ព្រោះវា នឹងជួយឲ្យអ្នកគ្រប់គ្នានៅក្នុងផ្ទះមានសកម្មភាពរួមគ្នា ហើយក៏ជួយបន្ធូរបន្ថយភាពហត់នឿយរបស់អ្នកម៉ាក់បានយ៉ាង ល្អផងដែរ។
៤.ជួយកូនតូចរបស់អ្នកឲ្យស្វែងរកចំណង់ចំណូលចិត្តថ្មីៗបន្ថែមទៀត
អ្នកអាចនាំកូនតូចរបស់អ្នករៀន តន្ត្រី ចំរៀង រៀនគូរគំនូរ ឬក៏រៀនរាំ តាមរយៈប្រព័ន្ធអុីនធឺណេតបាន មិនត្រឹមតែមាន ភាពងាយស្រួល តែនៅធ្វើឲ្យកូនតូចរបស់អ្នកមានភាពសប្បាយរីករាយ និងកាន់តែមានភាពស្និទ្ធស្នាលជាមួយអ្នក ទៀតផង៕