តារាស្រី ៣រូបនេះ បែកសង្សាររាប់ឆ្នាំ ស្រវ៉ាចាប់យក គូស្នេហ៍ថ្មីលំដាប់ហាយសូរ ត្រឹមមួយពព្រិចភ្នែក

//s5.kh1.co/53/537bf1823491f5d149a36a90aee1fc33ca771e08.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយ Matt Peranee Taew Natapohn និង Patricia Good បែកបាក់ស្នេហា មានអ្នកគាំទ្រច្រើនសោកស្ដាយ ពីទំនាក់ទំនងស្នេហាជាច្រើនឆ្នាំកន្លងមកនេះ បែរជាត្រូវចែកផ្លូវគ្នា មិនបាននឹកនាស្ដាយពេលវេលា ខំឆ្លងមកជាច្រើនឆ្នាំទាល់តែសោះ។

ថៃ៖ បើរម្លឹកទៅដល់រឿងស្នេហា អ្នកណាៗក៏ធ្លាប់ជួប ហើយស្នេហាតែងតែមានជួប មានបែក វាជារឿងធម្មតាទៅហើយ ដូចតារាស្រីជួរមុខ​របស់ប្រទេសថៃ ៣ដួងនេះអីចឹង មានដូចជា Matt Peranee និង Taew Natapohn ព្រមទាំង Patricia Good ក៏ធ្លាប់មានស្នហាបានទាក់ទងគ្នាអស់ជាច្រើនឆ្នាំ តែចុងក្រោយ ពួកគេនឹងគូស្នេហ៍បែរជា ត្រូវបែកបាក់គ្នា ដោយសារមូលហេតុរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Matt PeraneeTនិង​ Taew Natapohn ព្រមទាំង Patricia Good សុទ្ធតែជាតារាស្រី ដែលទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង ទាំងក្នុងស្រុក និង ក្រៅស្រុក។ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេស តែងតែគ្រងបានតំណែងជាតួឯក សឹងតែគ្រប់រឿងផងដែរ។

បើងាកទៅកាន់រឿងរ៉ាវស្នេហា របស់តារាស្រី ៣នាក់នេះវិញ កាលពីមុន Matt Peranee ហើយTaew Natapohn និង Pratricia Good តែងតែធ្វើឲ្យអ្នកគាំទ្ររំភើបពី ទំនាក់ទំនងស្នេហា រហូតមានហ្វេនៗជាច្រើន ចង់ឲ្យពួកគេគិតគូ រឿងរៀបការទៀតផង។ តែចុងក្រោយ តារាស្រីទាំង ៣នាក់នេះ ជ្រើសរើសយកផ្លូវបែក ពីគូស្នេហ៍រៀងៗខ្លួន ដោយមិនបានបង្ហើបប្រាប់ពីមូលហេតុ នៃការបែកបាក់គ្នាទាល់តែសោះ។

ក្នុងនោះដែរ ក្រោយបែកពី គូស្នេហ៍មិនបានប៉ុន្មានផង Matt Peranee Taew Natapohn និង Pratricia Good ក៏រកបានអ្នកស្អំបេះដូង ជួយមើលថែពួកគេបានវិញ ក្រោយចែកផ្លូវគ្នាដើររៀងៗខ្លួន ជាមួយអតីតគូស្នេហ៍។ ដោយមនុស្សពិសេស ឬ គូស្នេហ៍ថ្មីតារាស្រីទាំង ៣ ដួងនេះសុទ្ធសឹងតែ ជាសេដ្ឋីលំដាប់លំដាប់ប្រទេស ហើយហាយសូរមានលុយចាយ មិនខ្វះទៀតផង៕

សូមទសស្សនារូបភាពខាងក្រោម៖

១៖ Matt Peranee

Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee និង គូស្នេហ៍ហាយសូរ
Matt Peranee និង គូស្នេហ៍ហាយសូរ
គូស្នេហ៍ហាយសូរ របស់ Matt Peranee
គូស្នេហ៍ហាយសូរ របស់ Matt Peranee

២៖ Pratricia Good

Patricia Good
Patricia Good
Patricia Goodod និង អតីតគូស្នេហ៍ Peach
Patricia Goodod និង អតីតគូស្នេហ៍ Peach
Patricia Good និង គូស្នេហ៍ថ្មីហាយសូរ
Patricia Good និង គូស្នេហ៍ថ្មីហាយសូរ
គូស្នេហ៍ថ្មីហាយសូរ របស់ Patricia Good
គូស្នេហ៍ថ្មីហាយសូរ របស់ Patricia Good

៣៖ Taew Natapohn

Taew Natapohn
Taew Natapohn
Taew Natapohn និង អតីតគូស្នេហ៍ Ton Arch
Taew Natapohn និង អតីតគូស្នេហ៍ Ton Arch
មនុស្សពិសេសថ្មី Taew Natapohn ជាអ្នកលំដាប់ហាយសូរ
មនុស្សពិសេសថ្មី Taew Natapohn ជាអ្នកលំដាប់ហាយសូរ
មនុស្សពិសេសថ្មី Taew Natapohn ជាអ្នកលំដាប់ហាយសូរ
មនុស្សពិសេសថ្មី Taew Natapohn ជាអ្នកលំដាប់ហាយសូរ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T