ស្រីៗនៅតែបែកសង្សារ ទោះស្រលាញ់គ្នាមករាប់ឆ្នាំ ព្រោះតែហេតុផលទាំង៦យ៉ាងនេះហើយ!

//s5.kh1.co/0d/0dbe7dd611c84a22d7ceedf743a1a1fc8672f57b.jpg
ប្រលោមលោក & អប់រំ

 ១៤-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភាគច្រើនគេបានកត់សម្គាល់ទៅលើមនុស្សស្រីឃើញមាន៦ចំណុចនេះ ដែលពួកគេដាច់ចិត្តសុំបែកសង្សារ ទោះស្រលាញ់គ្នាមកអស់រយៈពេលជាយូរឆ្នាំហើយក៏ដោយ។

មានគូស្នេហ៍ច្រើនគូណាស់ ដែលបានស្រលាញ់គ្នាមករាប់ឆ្នាំ រហូតដល់មនុស្សនៅជុំវិញខ្លួនគិតថា អ្នកទាំងពីរច្បាស់ជាបានរៀបការជាមួយគ្នានៅក្នុងពេលអនាគតជាក់ជាមិនខាន។ ប៉ុន្តែការពិតមិនអាចប្រកែកបាន គ្មាននរណាម្នាក់អាចស្មានដល់ទេថា តើនៅថ្ងៃអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកន្លងមកគេឃើញមានគូស្នេហ៍ជាច្រើនគូហើយ ដែលបានចែកផ្លូវគ្នាដើរដោយសារតែមូលហេតុផ្សេងៗខុសៗគ្នា។ ហើយភាគច្រើនគេបានកត់សម្គាល់ទៅលើមនុស្សស្រីឃើញមាន៦ចំណុចនេះ ដែលពួកគេដាច់ចិត្តសុំបែកសង្សារ ទោះស្រលាញ់គ្នាមកអស់រយៈពេលជាយូរឆ្នាំហើយក៏ដោយ។

រូបតំណាង
រូបតំណាង

ក្នុងនោះមូលហេតុទាំង៦យ៉ាង ដែលឧស្សាហ៍កើតឡើងជាងគេគឺ៖

១) អស់ក្តីស្រលាញ់៖ ដូចពាក្យគេតែងនិយាយថា នៅលើលោកនេះគ្មានអ្វីទៀងទាត់នោះទេ ជាពិសេសគឺ ចិត្តមនុស្ស។ ប្រៀបដូចជាក្តីស្រលាញ់ដូច្នោះដែរ គ្មាននរណាអាចទាយដឹងមុនទេថា តើវាអាចនឹងមានភាពគង់វង្សស្ថិតស្ថេរនៅជាមួយយើងបានយូរអង្វែងប៉ុណ្ណា? គូស្នេហ៍ខ្លះជ្រើសរើសយកការបែកគ្នា ព្រោះដោយសារតែអស់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ទោះបីជាធ្លាប់បានសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើនយ៉ាងណាក៏ដោយ។ រឿងដែលធ្លាប់មើលឃើញថាល្អ ប្រែទៅជាមិនល្អទៅវិញ គូស្នេហ៍មួយចំនួនទៀតស៊ូទ្រាំសេពគប់គ្នាដោយសារតែស្តាយពេលវេលា និងអតីតកាលរីករាយដែលធ្លាប់បានសាងរួមគ្នា តែទីបំផុតក៏នៅតែបែកគ្នាដដែល ព្រោះមិនអាចហៅក្តីស្រលាញ់ដែលមានឱ្យគ្នាពីមុនមកវិញមិនបាន។

រូបតំណាង
រូបតំណាង

២) មានអ្នកថ្មី៖ បន្តមកពីចំណុចទី១ នៅពេលដែលយើងចាប់ផ្តើមអស់ក្តីស្រលាញ់ហើយ ស្របពេលនោះស្រាប់តែមានអ្នកថ្មីចូលមកក្នុងជីវិត ធ្វើល្អជាមួយយើងគ្រប់បែបយ៉ាងលើសអ្នកចាស់ទៅទៀត រឿងអីថាមិនបាក់ចិត្ត? ប្រៀបដូចជាពាក្យទូទៅដែលតែងតែលើកឡើងថា ជីវិតគឺជាជម្រើស ដូច្នេះហើយត្រូវជ្រើសយកអ្វីដែលល្អបំផុត និងសាកសមបំផុតឱ្យខ្លួនឯង។ ពិសេសធម្មជាតិមនុស្សស្រី គឺចូលចិត្តប្រៀបធៀបរវាងអ្នកចាស់ និងអ្នកថ្មី នរណាល្អជាងគឺរើសអ្នកនោះ។

៣) មើលមិនឃើញអនាគតជាមួយគ្នា៖ មាននារីជាច្រើនបានសម្រេចបែកពីសង្សារទាំងដែលចិត្តនៅស្រលាញ់ ព្រោះនាងបានដឹងយ៉ាងច្បាស់ថា ស្រលាញ់គ្នាហើយគ្មានអនាគត។ ភាគច្រើន កើតឡើងមកពីខាងបុរស ដែលមិនបានសាងខ្លួនឯងឱ្យរីកចម្រើនបង្ហាញថា ខ្លួនពិតជាអាចមើលថែរក្សានារីជាទីស្រលាញ់ទៅថ្ងៃអនាគតបាន។ ពេលខ្លះមានតែក្តីស្រលាញ់នៅជាមួយគ្នាមិនសុខប៉ុន្មានទេ ត្រូវមានទ្រព្យសម្បតិ្ត កិត្តិយសដើរទន្ទឹមគ្នាផងដែរ មិនមែនចេះតែស្រលាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃទេដូចស្នេហាកូនក្មេងទេ។

រូបតំណាង
រូបតំណាង

៤) មានទិសដៅផ្ទុយគ្នា៖ អាចស្តាប់ទៅដូចជាមិនមែនជារឿងធំដុំប៉ុន្មានទេ តែវាក៏ត្រូវបានគេចាត់ទុកថា គឺជាហេតុផលចម្បងមួយដែលនាំឱ្យគូស្នហ៍ជាច្រើនបានបែកបាក់គ្នារួចមកហើយ។ ចុះសួរថា បើមានទិសដៅផ្ទុយគ្នាបែបនេះហេតុអ្វីអាចសេពគប់គ្នាបានរាប់ឆ្នាំ? ចម្លើយគឺមកពីពាក្យថា ស្រលាញ់។ តែទោះបីជាស្រលាញ់យ៉ាងណាក៏ត្រូវមានដែនកំណត់របស់វាដែរ បើម្នាក់គិតផ្សេង ម្នាក់ទៀតគិតផ្សឹង ធ្វើម៉េចអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

៥) ហត់នឿយនឹងស្នេហា៖ ដូចតមកពីខាងលើ កាលណាគិតផ្ទុយគ្នាហើយនាំឱ្យភាគីទាំងសងខាងមានការហត់នឿយយ៉ាងខ្លាំង ហត់នឹងសម្របសម្រួល មួយចង់ទៅឆ្វេង មួយចង់ទៅស្តាំ យូរៗទៅឈ្លោះតែគ្នា ពីអត់រឿងបង្កទៅ​ឱ្យជាមានរឿង ពីរឿងតូចទៅជារឿងធំ ឈ្លោះគ្នាតែរឿងដដែលៗ ចុងក្រោយនៅសល់តែរឿងមួយប៉ុណ្ណោះគឺ បែកគ្នា។​

៦) មានសង្សារ ឬអត់សង្សារ ក៏គ្មានអីខុសគ្នា៖ មនុស្សស្រីមួយចំនួន ពេលគ្មានសង្សារចង់មានសង្សារ ដល់ពេលមានសង្សារហើយ បែរជាចង់ត្រឡប់មកនៅម្នាក់ឯងវិញ ព្រោះពេលនាងមានបញ្ហាមិនអាចពិភាក្សាគ្នាបានសូម្បីតែមួយរឿង។ ម្យ៉ាងវិញទៀតត្រូវមើលថែខ្លួនឯងដូចពេលគ្មានសង្សារដដែល ហើយសង្សារខ្លះវិញទៀតបែរជាឱ្យនាងតាមមើលថែ តាមយកចិត្តរហូត រហូតនាងគ្មានពេលថែខ្លួនឯងថែមទៀតក៏មានដែរ។ អ៊ីចឹងយកសង្សារមកធ្វើអ្វី? យកមកធ្វើជាបន្ទុកឱ្យរវល់ជាងមុន? ដូច្នេះនាងក៏គិតថា មិនចាំបាច់មានល្អជាង កុំភ្លេចថាសង្សារគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

សរុបមកវិញ នេះជាមូលហេតុដែលពេញនិយមជាងគេរបស់ស្រីៗដែលតែងតែបែកបាក់គ្នាជាមួយគូស្នេហ៍របស់ខ្លួន។ ប៉ុន្តែមិនមែនប្រើត្រូវជាមួយនឹងស្រីៗគ្រប់គ្នានោះទេ វាក៏អាស្រ័យទៅលើអត្តចរិតរបស់មនុស្ស និងស្ថានភាពជាក់ស្តែងដែលពួកគេបានជួបដែរ។ ជាចុងក្រោយក៏សូមផ្តាំថា ស្នេហាជាវត្ថុមួយដ៏ស្រស់ស្អាត និងមិនដែលធ្វើបាននរណាម្នាក់ឡើយ មានតែមនុស្សប៉ុណ្ណោះដែលធ្វើបាបខ្លួនឯងព្រោះតែស្នេហា៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T