ស្វីតម៉្លេះ! ខួបស្នេហា១១ឆ្នាំ Dj Nana ទម្លាយសារមួយ អំពីស្វាមី អានហើយរំភើប

//s5.kh1.co/dc/dc8e009bfef6974ce3226cd03ee0a6e8b11fb88c.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លាហានណាស់! ថ្ងៃខួប១១ឆ្នាំ នៃសេចក្ដីស្នេហាដ៏ស្អិតរមួត Dj Nana បង្ហោះសារមួយ ទម្លាយពីស្នេហា ជាមួយស្វាមី អានហើយរំភើបជំនួស។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា Dj Nana ដែលជាពិធីការិនី សម្បូរដោយវោហាស័ព្ទ និងមានដំណោះស្រាយយ៉ាងឆ្លាតវៃពាក់ព័ន្ធនឹងបញ្ហាស្នេហា កាន់តែមមាញឹកជាមួយការងារយ៉ាងខ្លាំង និងមានសន្ទុះការគាំទ្រកាន់តែខ្លាំងឡើង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស បន្ទាប់ពីបាន រៀបមង្គលការ ជាមួយស្វាមីដ៏សង្ហារួចមក សព្វថ្ងៃរូបនាង កំពុងពរពោះកូនក្នងផ្ទៃ ត្រៀមសម្រាល និងទទួលបានការមើលថែទាំពី សំណាក់ស្វាមី យ៉ាងដិតដល់ទៀតផង ធ្វើឲ្យហ្វេនៗឃើញហើយច្រណែនខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះបន្តិច​ ស្របពេលជាថ្ងៃខួប១១ឆ្នាំ នៃសេចក្ដីស្នេហាដ៏ស្អិតរមួតនេះ ពិធីការិនីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយ តាមរយៈរូបភាព និងសំណេរសារ អានហើយរំភើបថា៖

ជា​មិត្ត​ ជា​សង្សារ ជា​គ្រូ ជា​ដៃ​គូប្រឹក្សា ​ជា​ស្វាមី ជា​ឪពុក​ឲ្យ​កូន ....តាម​ស្រ​លាញ់​កូនប្រុស​ហ្នឹង​មួយ កាល​ពី​១១​ឆ្នាំ​មុន បាន​មួយ​កំប្លេ​ហើយ​ខ្ញុំ​។ សំ​ណាង​ហើយ​ដែល​​មិន​​ធ្វើ​អឹមអៀនកាលនោះ។ រីក​រាយ​ខួប​១១​​ឆ្នាំ​នៃ​​ស្នេហា​​អ្នក​ក្លាហាន​​ ហេហេហេហេ​។ ១៤ ឧសភា ២០០៩ - ១៤ ឧសភា ២០២០។

 Dj Nana

ក្រោយពីឃើញបែបនេះភ្លាម បណ្ដាលឲ្យមានអ្នកគាំទ្រជាច្រើន ចូលមកចុចឡាករូបថតមួយសន្លឹកនោះ ថែមទាំងបញ្ចេញមតិសរសើរ ដល់ភាពក្លាហានរបស់ Dj Nana ដែលហ៊ានសារភាពស្នេហ៍ ស្វាមីមុនបែបនេះ បូករួមនឹង មតិជូនពរដល់ចំណងស្នេហាមួយនេះ ឲ្យកាន់តែរឹងមាំផងដែរ៕

Dj Nana 
Dj Nana 
Dj Nana និងស្វាមី
Dj Nana និងស្វាមី
Dj Nana និងស្វាមី
Dj Nana និងស្វាមី
Dj Nana និងស្វាមី
Dj Nana និងស្វាមី
សារដែល DJ Nana បានបង្ហោះក្នុងខួបស្នហា១១ឆ្នាំ
សារដែល DJ Nana បានបង្ហោះក្នុងខួបស្នហា១១ឆ្នាំ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T