យោងតាមគេហទំព័រសារព័ត៌មាន របស់សៀងហៃ បានឲ្យដឹងថា កាលពីសប្តាហ៍មុន កន្លងទៅនេះ ក្រុមអ្នកបុរាណវត្ថុវិទូ នៅក្នុងខេត្ត ចៀងស៊ី ប្រទេសចិន បានធ្វើការប្រកាសថា បានរកឃើញផ្នូរសពបុរាណមួយ ដែលមានអាយុកាល ៦០០ឆ្នាំ មកហើយ តាំងពីសម័យរាជវង្ស មហាមីង មកម៉្លេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្នូរនេះមានការតុបតែង ដោយផ្ទាំងគំនូរលើជញ្ជាំង ដ៏កម្ររកបាន ហើយផ្នូរបុរាណនេះ អាចត្រូវបានសាងសង់ឡើង នៅក្នុងចន្លោះឆ្នាំ រវាង ១៣៦៨ ដល់ ១៦៤៤។ ក្នុងនោះដែរ ផ្នូរបុរាណនេះ ត្រូវបានរកឃើញ នៅទីតាំងកន្លែងចតយានជំនិះ មួយកន្លែង ក្នុងក្រុង Xingzi ។ ប្រភពព័ត៌មានបន្ថែមឲ្យដឹងទៀតថា ផ្ទាំងគំនូរទាំងនោះ មិនសូវជាស្ថិតក្នុងស្ថានភាពល្អប្រសើរប៉ុន្មាននោះទេ តែអាចបង្ហាញអោយឃើញបានថា មានការផ្តោតលើវិស័យសាសនា ហើយក៏មានការពណ៌នាអោយឃើញនូវរូប ផ្កាឈូក ដើមឬស្សីពណ៌ក្រហម ខ្មៅ ខៀវ និង លឿង ព្រមទាំងមាន ផ្កាជាច្រើនប្រភេទទៀត ផងដែរ។

យ៉ាងណាមិញ ផ្នូរបុរាណភាគច្រើន គេតែងរកឃើញនៅភាគខាងជើងប្រទេសចិន និងកម្រមាននៅភាគខាងត្បូង ខ្លាំងណាស់ ហើយនេះជាផ្នូរបុរាណ ក្នុងសម័យ រាជវង្សមហាមីង ដំបូងគេបំផុត ដែលត្រូវបានរកឃើញ ក្នុងខេត្តចៀងស៊ីនេះតែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]