សាលារៀននៅប្រទេសចិនពិតជាមានវិន័យតឹងរឹងពិតមែន តាមរយៈព័ត៌មានដែលខ្មែរឡូតបានចុះផ្សាយ  ទាក់ទងទៅនឹងវិន័យសាលា​ មានដូចជា "សម្លាប់ខ្លួនដោយសារគ្រូដេញចេញ ពីសាលាព្រោះសក់វែង"  "លេងបៀរនៅក្នុងថ្នាក់គ្រូចាប់បាន ដាក់ទណ្ឌកម្មអោយលុតជង្គង់" និង "សិស្សសាលា ៣ នាក់ ប៉ុនប៉ងធ្វើអត្តឃាតដើម្បីគេចវេសពីកិច្ចការផ្ទះ" បានធ្វើអោយប្រិយមិត្តជាច្រើន មានការរិះគន់ទៅលើ វិន័យទាំងនោះមែនទែន។ ដោយឡែក នៅឯ វិទ្យាល័យ LangFang ខេត្ត Hebei ប្រទេសចិន វិញក៏មានវិន័យ តឹងមួយទៀតដែរ គឺ សិស្សានុសិស្សទាំងអស់មិនអាច យកទូរស័ព្ទចូលសាលាបានទេ ដោយ គ្រូទាំងអស់មាន ឧបករណ៍ ស្វែងរកធាតុលោហៈ នៅក្នុងថ្នាក់ ហើយបើសិនជាដឹងថា មានសិស្សម្នាក់ណាហ៊ានយកទូរស័ព្ទចូលនោះ នឹងត្រូវដេញចេញពីសាលាតែម្តង។ គួរបញ្ជាក់ផងដែរថា វិន័យនេះ​ក៏បានអនុវត្តទៅលើលោកគ្រូ អ្នកគ្រូផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះវិន័យមួយនេះ ? សូមចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]