ខេត្តកណ្តាលៈ យុវជនម្នាក់ត្រូវ កម្មការិនីរងគ្រោះម្នាក់ ប្តឹងឲ្យនគរបាលឃាត់ខ្លួន រួចឲ្យចាត់ការទៅ តាមផ្លូវច្បាប់ ដោយចោទប្រកាន់ថា យុវជនរូបនេះ បានធ្វើសកម្ម ភាព ប៉ុនប៉ងចាប់រំលោភ លើរូបនាង កាលពីវេលា ម៉ោង២២និង ០០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ស្ថិតនៅក្នុងផ្ទះជួល ភូមិព្រែកត្រែង ឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល រហូត ដល់ថ្ងៃទី៩ខែឆ្នាំ ដដែល ទើបប្តឹងឲ្យនគរបាល ឲ្យឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការ ទៅតាមផ្លូវច្បាប់។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម ភ អាយុ២៨ឆ្នាំ មានមុខរបរ ជាកម្មការិនី ស្នាក់នៅផ្ទះជួលភូមិ ឃុំកើតហេតុមានស្រុក កំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ចំណែកឯជនសង្ស័យមានឈ្មោះ ខា រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជា កម្មកររោងចក្រស្នាក់នៅផ្ទះជួល ក្បែរនារីរង គ្រោះក្នុងភូមិ ឃុំកើតហេតុ មានស្រុកកំណើត នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ជនរងគ្រោះបានវិលត្រឡប់មកពីស៊ីការគេវិញ បានចាក់សោទ្វារបន្ទប់ ដើម្បីចូល សម្រាកខណៈពេលនោះ ស្រាប់តែជនសង្ស័យបានដើរមកអោបពីក្រោយ ហើយបានចាប់នាងផ្តួលទៅ លើគ្រែក្នុងបន្ទប់ ពេលនោះជនរងគ្រោះបាន ស្រែកហៅឲ្យគេជួយជនសង្ស័យក៏បញ្ឈប់សកម្មភាពរបស់ខ្លួន រួចក៏ដើរត្រឡប់ទៅដេកនៅក្នុងបន្ទប់របស់ខ្លួនវិញទៅ រហូតដល់ថ្ងៃទី៩ខែ ឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកស្អាងដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]