មនុស្សគ្រប់គ្នា ដឹងហើយថា ទីក្រុងញូវយ៉ក ជាទីក្រុង ដែលប្រមូលផ្គុំដោយ ជាតិសាសន៏ជាច្រើន។ ក្នុងនោះមាន ក្មេងប្រុសម្នាក់ បានធ្វើអោយមនុស្សម្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ ក្មេងប្រុសរូបនេះ មានសមត្ថភាព រៀនចេះនិយាយ ភាសាជាច្រើន ខ្លួនឯង មិនគួរអោយជឿ។

ក្មេងប្រុសដែលមានសមត្ថភាពនេះ មានឈ្មោះ Timothy Doner មានអាយុទើបតែ ១៧ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែក្មេងប្រុសរូបនេះ អាចនិយាយ ភាសាចំនួន ២៣ ខុសគ្នា ទៅហើយ។

ក្មេងប្រុស Doner បានចាប់ផ្តើមយកចិត្តទុកដាក់រៀនភាសាជាច្រើនបែបនេះ នៅពេលដែលក្មេងប្រុស បង្ហោះវីដេអូ ដែលរូបគេនិយាយគ្រៀមភាសាបានច្រើនប្រភេទ ក្នុងគេហទំព័រ YouTube ហើយ ក្រោយមកទទួលការគាំទ្រជាច្រើន។

ឃើញដូចនេះ ក្មេងប្រុស Doner បានបង្រៀនខ្លួនឯង នូវភាសាថ្មីៗបន្ថែមទៀត ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៏ ឬ ប៉ុន្មានខែប៉ុណ្ណោះ។ រាល់ការរៀនដោយខ្លួនឯងនេះ គឺ មានជំនួយពី សៀវភៅ និង កម្មវិធីរៀនភាសាក្នុង ទូរសព្ទ័ដៃ iPhone។ បន្ថែមពីនេះទៀត បច្ចុប្បន្នក្មេងប្រុស អនុវត្តន៏ ការនិយាយភាសា នៅតាមហាង និង ជាមួយអ្នកដទៃទៀត ផងដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណចំពោះ សមត្ថភាពដ៏ពិសេសរបស់ក្មេងប្រុសនេះ?





ដោយ រ៉ាស៊ី

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]