ថ្ងៃបុណ្យទិវាម្ដាយ គេមានម៉ែនៅក្បែរ តែ សោម ស្រីនាថ បានត្រឹមតែ....

//s5.kh1.co/94/94dbd8bf83a0b45e415501ab051e6cdc9a8f6a84.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្នុងថ្ងៃនេះផ្ទាល់​ជាថ្ងៃ បុណ្យ ទិវាម្ដាយ ដែលមានមនុស្សជាច្រើន បានបង្ហោះរូប និង​សារជូនពរម្ដាយជាច្រើនអ្នកផងដែរ ក្នុងនោះក៏ មានកញ្ញា សោម ស្រីនាថ ក៏បានបង្ហោះរូបជាមួយម្ដាយ ដែលបានចែកឋានកាលពី ២ឆ្នាំមកនេះ។

ភ្នំពេញ៖ បុណ្យទិវាម្ដាយ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែ ឧសភា នេះផ្ទាល់ ហើយជាថ្ងៃ ទិវាម្ដាយ គឺជាថ្ងៃនៃការរំលឹកដឹងគុណចំពោះអ្នកម្ដាយគ្រប់រូប ដែលបានលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនៗ។ ក្នុងថ្ងៃនេះផ្ទាល់ យើងក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហោះរូបភាពជាមួយអ្នកម្ដាយ និង មានសារជូនពរទៅចំពោះអ្នកមានគុណខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកមើលពីតារាសម្ដែង និង ពិធីការិនី កញ្ញា សោម ស្រីនាថ នាងក៏ជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ននេះវិញ ដោយថ្ងៃនេះ ជាថ្ងៃដែលគ្រប់គ្នា បាននៅក្បែរម្ដាយ ទទួលយកការជូនពរពីអ្នកម្ដាយ ខុសអ្វីតែ សោម ស្រីនាថ​ នាងបានត្រឹមតែ មើលរូបភាពចាស់ៗ ដែលបានថតជាមួយម្ដាយ និង មានក្ដីនឹករលឹកពីចម្ងាយ ដោយសារ អ្នកម្ដាយជាទីស្រលាញ់របស់នាង បានទទួលមរណភាព កាលពី ២ឆ្នាំមុននេះ។

បើទោះបីជានាង មិនមានអ្នកម្ដាយនៅក្បែរ ចាំជួយមើលថែនាង ដូចកាលពីមុនក៏ពិតមែន តែនាងក៏នៅមានប្អូនប្រុស ២នាក់ផងដែរ។ ដោយថ្ងៃទិវាម្ដាយនេះផ្ទាល់ នាងបានបង្ហោះរូបភាពពីមុនជាមួយម្ដាយ និង ប្អូនប្រុសទាំង ២ មើលទៅគួរឲ្យអាណិត ដែលត្រូវបានបាត់បង់ម្ដាយលឿនបែបនេះ។ ក្នុងនោះដែរ នាងក៏បានសរសេរសារខ្លីមួយយ៉ាងកម្សត់ថា៖

រីករាយថ្ងៃបុណ្យមាតា មានត្រឹមតែរូបថត ការចងចាំ និង ការនឹករលឹកពេញបេះដូង បើមានជាតិក្រោយមែនពិត កូនសូមកើតជាកូនម៉ែគ្រប់ៗជាតិ (ម៉ែកំសត់របស់កូន)

សម្ដី សោម ស្រីនាថ

សូមទស្សនារូបភាពខាងក្រោម៖ 

សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ និង ម្ដាយ
សោម ស្រីនាថ និង ម្ដាយ
សោម ស្រីនាថ និង ម្ដាយ
សោម ស្រីនាថ និង ម្ដាយ
សោម ស្រីនាថ ជាមួយប្អូនប្រុស និង ម្ដាយ
សោម ស្រីនាថ ជាមួយប្អូនប្រុស និង ម្ដាយ
សោម ស្រីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T