តារាចម្រៀងស្រី Taeyeon របស់ក្រុម SNSD បានភ័យ និងរត់ បន្ទាប់ពីគប់បាល់ Baseball ត្រូវអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងអង្គុយទស្សនា នៅក្នុងការប្រគុំតន្រ្តី “2013 Girls’ Generation Arena Tour” ក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មាន All Kpop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា បន្ទាប់ពីមានការសម្តែងចម្រៀងរួច ក្រុមចម្រៀង SNSD បានមកជុំគ្នានៅមុខឆាក រួចកាន់បាល់ Baseball និងបោះឲ្យទៅអ្នកទស្សនា ចំនែកឯតារាចម្រៀង Taeyeon បានរាំតាមចង្វាក់ភ្លេងយ៉ាងស្រស់ស្អាត បន្ទាប់មកក៏បានគប់បាល់ Baseball មួយទំហឹងដៃរបស់នាង ទៅចំអ្នកទស្សនាទៅវិញ។

យ៉ាងណាម៉ិញ ដោយសារការស្មានខុស និងការគប់ច្រលំទៅជ្រុងនៃឆាក ប៉ុន្តែបែរជាចំអ្នកទស្សនា តារាចម្រៀង Taeyeon មានការខ្មាស់អៀន ក៏បានរត់ទៅកណ្តាលឆាក ហើយពួននៅក្រោយធុងបាល់ Baseball។ ទោះបីជាយ៉ាងនេះក៏ដោយ បន្ទាប់ពីហេតុការណ៏នេះកើតឡើង ភ្លេងក៏បានឈប់ ហើយតារាចម្រៀង Taeyeon បានធ្វើការសុំទោស ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយទស្សនាយ៉ាងជក់ចិត្តនោះ។









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]