កើត​មក​ សភឿក ខុស​គេ​មែន តែ​ពីរនាក់​បងប្អូន​នេះ កំពុងល្បី ផ្ទុះការចាប់អារម្មណ៍ទូទាំងសកលលោក

//s5.kh1.co/74/74668f60e042a5872f3d880c6146a7611e8e6015.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចម្លែក​ណាស់​​ ក្មេង​ស្រី​ជន​ជាតិកាហ្សាក់​ស្ថាន​ ២នាក់​បងប្អូន កើតមក​មួយ​តួ​ខ្លួន​ មាន​ពណ៌​សទាំង​អស់ កំពុងផ្ទុះការចាប់អារម្មណ៍ព្រាត។

បរទេស៖ ថ្មីៗនេះ បងប្អូន​ស្រី ជន​ជាតិ​កាហ្សាក់​ស្ថាន​ ចំនួន​២រូប​ កំពុង​តែ​ទទួល​បាន ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​លេង​បណ្តាញ​សង្គម ​តាម​រយៈរូប​​សម្រស់​ដ៏​ចម្លែក ប្លែក​ពី​អ្នក​ដ៏ទៃ​​របស់​ពួកគេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញលក្ខណៈរូប​រាង​ដ៏​ចម្លែក​នេះដែរ​ ​​បងប្អូនស្រី​ទាំងពីរនាក់​ ​ដែល​បង​ស្រី​មាន​ឈ្មោះ​ថា​Asel Kalaganova មាន​អាយុ​១៤​ឆ្នាំ និង​ប្អូន​ស្រី​Kamila Kalaganova អាយុ​២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ​ពួកគេ​ទាំង​ពីរ​ បាន​កើត​មក ​ជាមួយ​នឹង​ស្បែក​សស្លេក​ បូករួមទាំងសក់ ចិញ្ចើម​ និងរោម​ភ្នែក​ គឺ​សុទ្ធតែ​មាន​ពណ៌ស​ទាំង​អស់​ ដែល​នេះ​គឺ​បង្កមក​​​ពី ​ជម្ងឺ​ម្យ៉ាង​ដែល​ហៅ​ថា ជម្ងឺ​ខ្វះជាតិ​ពណ៌(Albinism) ​។

​ជាក់ស្តែង នៅ​ពេល​ដែលAsel កើត​មកដំបូង ​ក្រុម​គ្រួសារ​របស់​នាង​ ក៏​មាន​ការភ្ញាក់​ផ្អើល ​ជា​ខ្លាំង​។ ពួកគេ​មិន​ដឹង​ថា ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​Asel នោះ​ទេ។ ក៏ប៉ុន្តែ​បន្ទាប់​មក​ ទើប​ម្តាយ ​និង​ឪពុក​របស់​នាង​ ដឹង​ថា​កូន​របស់​ពួកគេ បា​ន​កើតមាន ​ជម្ងឺ​ខ្វះជាតិ​ពណ៌នេះ​។

បើ​យោង​ទៅ​តាម ​អង្គការក្នុង​ស្រុក​​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថាNOAH បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​​អត្រា ​អ្នក​ដែល​កើតជម្ងឺ​ប្រភេទ​នេះ នៅ​ក្នុង​ប្រទេសកាហ្សាក់​ស្ថាន​ ​គឺអាច​​មាន​ត្រឹម​តែ ក្នុង​កម្រិត​​១ ​ក្នុង​ចំណោម ៣,០០០ នាក់ ទៅ​ ១ ក្នុង​ចំណោម ២០,០០០នាក់​តែ​ប៉ុណ្ណោះ។ ​

យ៉ាង​ណាមិញ​ បើ​​ទោះបីជា​ពួកគេ ​មានលក្ខណៈ​រូប​សម្រស់​ខុស​ប្លែក ​ពី​អ្នក​ដ៏ទៃ​ក៏​ពិត​មែន ​តែ​វា​ក៏​មិន​ប្រាកដ​ថា ​ជា​រឿង​មិន​ល្អ​ដែរ។ ពោល​គឺ ​នៅ​អាយុ​១០​ឆ្នាំ​​Asel ក៏​បាន​ចាប់​ផ្តើម​អាជីព​ជា ​អ្នកតារា​ម៉ូដែល​ទៅហើយ។ បន្ថែម​ពី​នេះ ​ចាប់​តាំង​ពី​ពេល​ដែល ​រូប​របស់​Asel និង​ប្អូន​ស្រី​របស់​នាង ​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម រួច​​មក​ពួកគេ​ក៏ បានទាក់​​ទាញ​បេះដូង របស់​​មហាជន ​ជា​ច្រើន​រួច​ទៅហើយ។ ដែលភាព​ល្បី​ល្បាញ​ទាំង​​នេះ ​គឺគួរ​តែ​អរគុណ​ដល់​ សម្រស់ខុស​ប្លែក​គេ ​របស់​ពួកនាង​នេះតែម្តង។ គួរបញ្ជាក់​ផងដែរថាAsel មាន​បងប្អូន​ចំនួន​៣​នាក់ ​គឺ​ស្រី​២​ប្រុស​១ តែ​ប្អូន​ប្រុស​បន្ទាប់​របស់​នាង ​មិន​បាន​កើត​ជម្ងឺ​នេះដូច​Asel និង​ប្អូន​ស្រី​ពៅដែល​មាន​ឈ្មោះ​ថាKamila នោះ​ទេ៕ ​

រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ក្រុម​គ្រួសារ
រូបAsel Kalaganova និង​ក្រុម​គ្រួសារ
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova និង​ប្អូនស្រី
រូបAsel Kalaganova 
រូបAsel Kalaganova 
រូបAsel Kalaganova 
រូបAsel Kalaganova 
រូបAsel Kalaganova
រូបAsel Kalaganova
រូបAsel Kalaganova 
រូបAsel Kalaganova 
រូបរបស់​Kamila Kalaganova
រូបរបស់​Kamila Kalaganova
Kamila Kalaganova
Kamila Kalaganova
រូបAsel Kalaganova 
រូបAsel Kalaganova 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T