គួរឲ្យសោកស្តាយ! ជីវិត​អាពាហ៍​ពិពាហ៍របស់ Gillian Chung ត្រូវបញ្ចប់ត្រឹមរយៈពេល១៤ខែ

//s5.kh1.co/5f/5fe4c86d501c7e07429e24ddfb80e83f88292f77.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នក​គាំទ្រ​ជា​ច្រើន​ បង្ហាញ​​ការ​ខក​បំណង​ជា​ខ្លាំង​ ក្រោយ​ពេល​លេច​លឺ​ដំណឹង​លែង​លះ របស់Gillian Chung និង​ស្វាមី។

ហុងកុង៖ កាលពី​ពេល​ថ្មី​ៗនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយក្រៅប្រទេស បានធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា មានការ​​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ​ក្រោយ​ពេល​ដែល​បាន​ចុះផ្សាយ​អំពី ​ដំណឹង​លែងលះ​របស់ ​តារាសម្តែងស្រី​ Gillian Chung និង​ស្វាមី​ ក្រោយ​ពេល​ ​ពួកគេ​រៀប​ការ​ទើប​តែ​បាន​ ជាង​១​ឆ្នាំ ​តែប៉ុណ្ណោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ការរាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ តារាសម្តែងស្រី​ Gillian Chung គឺ​ជា​អ្នក​ដែល​ បាន​ដាក់សំណើរ​លែង​លះ ​ទៅ​កាន់​ស្វាមី ​របស់​នាងមុន។ ​នេះបើ​តាមការបញ្ជាក់​ ​​អ្នក​តំណាង​របស់ ​តារាស្រី​រូប​នេះទៅកាន់​ខាង ​អ្នក​សារព័ត៌មាន​។ ទន្ទឹម​នឹងនេះ​ដែរ ​គូសា្វមីភរិយា​មួយ​គូនេះ ក៏​បាន​បំពេញ​បែប​បទ​លែង​លះ ​រួច​​រាល់​អស់ដែរ ហើយ​​ពួកគេ ក៏​សង្ឈឹម​ថា ​អ្នក​កាសែត និង​អ្នក​គាំទ្រ ​អាច​ផ្តល់​ពេល​វេលា​ផ្ទាល់​ខ្លួន ​ដល់​ពួកគេ​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ​បន្ទាប់​ពី​បែក​ធ្លាយ ​ដំណឹង​លែង​លះ​រួ​ច​ហើយ​ ​តារាស្រី​រូប​នេះ​ ​ក៏បាន​សរសេរចែក​រំលែក ​លើ​បណ្តាញ​សង្គម ​របស់​នាងបែបនេះ​​ផងដែរថា៖ 

នេះគឺ​ជា ការសម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ​របស់​ពួកយើង​។ ក៏ប៉ុន្តែ ​ពួកយើងគឺ​នៅ​តែ មានការ​គោរពគ្នា​ទៅ​វិញ​ទៅមក ហើយ​សម្រាប់​បញ្ហា​ផ្សេង​ៗ​ ពួកយើង​នឹង​ធ្វើ​ការ ​ចាត់​ចែង​បន្ត​ទៅ​ទៀត​។ ដូច្នេះក្នុង​ពេល​នេះ ​រាល់​សំណួរ​ដែល​ទាក់​ទង​នឹង ​ការ​លែង​លះ​គឺ​ពួកយើង​ សុំ​មិន​​ធ្វើ​ការ​ឆ្លើយ​នោះ​ទេ។

Gillian Chung

ចំណែក​ស្វាមី ជា​វេជ្ជបណ្ឌិត​​របស់ ​តារាស្រី​រូបនេះវិញ​ ​ក៏​បានលើកឡើង​ ផងដែរថា៖

នាង​មិន​បាន​ ស្រលាញ់​ខ្ញុំ​នោះ​ទេ។

ស្វាមី Gillian Chung

យ៉ាង​ណា​មិញ​ចំពោះ ​មូល​ហេតុ​នៃ​ការ​លែង​លះ ​របស់​ពួកគេ​ទាំង​ពីរគឺនៅ ​មិន​ទាន់​បាន​បញ្ជាក់ ​ឲ្យ​បាន​ច្បាស់​នោះ​ទេ។ បន្ថែម​ពី​នេះ ​ស្វាមី​របស់ ​តារាស្រី​រូប​នេះ ក៏​សូម​ច្រាន​ចោល​ នៅ​ពាក្យ​ចចាម​អារ៉ាមទាំងឡាយ​ណា​ ​ដែល​ទាក់​ទង​នឹង​អាស្រូវ ​ ​ចោទប្រកាន់​ថា ​លោក​ក្បត់​ចិត្ត​ភរិយា​​ ​លួច​ទាក់​ទង​នឹង​ស្រី​ដទៃ រួម​ទាំង​ការ​បែក​ធ្លាយ ​នៅ​វី​ដេអូ​រួមភេទ​ផ្សេង​ៗ ទាំងអស់​​ផងដែរ។   

គួ​របញ្ជាក់​ផង​ដែរថា ​គូរស្វាមី​ភរិយា​មួយ​គូរនេះ ​បាន​សម្រច​ចិត្ត​រៀបការ ​ជាមួយ​គ្នា​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​​ទីក្រុងLos Angeles ដែលក្នុង​ពេល​នោះ​ ​ពិធី​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​ រៀប​ចំឡើង ​មាន​កា​រចូល​រួមតែ​ពី ​សំណាក់​ក្រុមគ្រួសារ មិត្ត​ភក្តិ​ជិតស្និត​ តែ​ប៉ុន្មាន​នាក់តែប៉ុណ្ណោះ​៕

Gillian Chung
Gillian Chung
Gillian Chung និង​ស្វាមី
Gillian Chung និង​ស្វាមី
Gillian Chung និង​ស្វាមី
Gillian Chung និង​ស្វាមី
Gillian Chung និង​ស្វាមី
Gillian Chung និង​ស្វាមី
Gillian Chung ស្វាមី និង​ក្រុមគ្រួសារ
Gillian Chung ស្វាមី និង​ក្រុមគ្រួសារ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T