អាណិតណាស់! តារាសម្តែងតៃវ៉ាន់ Kai Ko តូចចិត្តតូចថ្លើម ចំពោះប្រជាជនសិង្ហបុរីយ៉ាងខ្លាំង ព្រោះតែ...

//s5.kh1.co/27/2773dceef6102a919a002c46864c5e783a71cbc6.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តួអង្គប្រុសនៅក្នុងរឿង «You Are The Apple Of My Eyes» រូបនេះ បានសម្តែងការអន់ចិត្តអន់ថ្លើមយ៉ាងខ្លាំង ចំពោះប្រជាជនសិង្ហបុរី ដែលគ្មានអ្នកណាម្នាក់ ស្គាល់គាត់ទាល់តែសោះ ដោយកន្លងមក តារាប្រុសរូបនេះ តែងតែទៅប្រទេសនេះ ដើម្បីលំហែកាយជាញឹកញាប់។

តៃវ៉ាន់៖ តារាសម្តែងប្រុស ដែលមានរាងខ្ពស់ស្រលះរាងសង្ហា Kai Ko របស់ចិនតៃវ៉ាន់ គឺតារាម្នាក់ ដែលល្បីបំផុតនៅក្នុងទូទាំងប្រទេសចិន នៅក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសរូបនេះ បានឆាបឆក់យកបេះដូង អ្នកគាំទ្រតាមរយៈសម្រស់និង ទេពកោសល្យនៃការសម្តែងភាពយន្តជាច្រើន ជាពិសេសគឺរឿង«You Are The Apple Of My Eyes» ដែលជាប្រភេទ មនោសញ្ចេតនាបែបកំសត់ ជាមួយតារាសម្តែងស្រី Michelle Chen ដែលយើងនិយមស្គាល់ថា ជាតួអង្គសៀវ ឡុងនីនោះ។

ជាក់ស្តែង ថ្មីៗនេះ តួអង្គប្រុសនៅក្នុងរឿង «You Are The Apple Of My Eyes» រូបនេះ បានសម្តែងការអន់ចិត្តអន់ថ្លើមយ៉ាងខ្លាំង ចំពោះប្រជាជនសិង្ហបុរី ដែលគ្មានអ្នកណាម្នាក់ស្គាល់គាត់តែសោះ ដោយកន្លងមក តារាប្រុសតែងតែទៅប្រទេសនេះ ដើម្បីលំហែកាយ ជាញឹកញាប់។

កន្លងមក ធ្លាប់មានហ្វេនម្នាក់បានចោទសួរ Kai Ko ថា តើតារាប្រុសរូបនេះ មានចិត្តនឹកនា ដល់ទឹកដីសិង្ហបុរីទៀតអត់ ដោយមិនបង្អង់យូរឡើយ តារាប្រុសរូបនេះ បានតបទៅវិញថា គ្មាននរណាស្គាល់ខ្ញុំផងនៅទីនោះ ទោះបីជាខ្ញុំធ្លាប់ទៅប្រទេសសិង្ហបុរី ជាប្រចាំក៏ដោយ។

ជារម្លឹកដែរថា តារាប្រុសរូបនេះ ធ្លាប់ធ្វើឲ្យប្រហោងពោះម្តងរួចទៅហើយ ដោយគាត់បានបង្ហោះសារថា តើមាននរណាខ្វល់ទេប្រសិនជាគាត់ស្លាប់ គាប់ជួនយប់នោះគឺជាយប់ដែល តារាចម្រៀង​ Jonghyun សមាជិកក្រុម Shinee បានសម្លាប់ខ្លួនផងដែរ ប៉ុន្តែក្រោយមក តារាប្រុសរូបនេះ បានលុបរូបស្ទើរតែ ពាក់កណ្តាលនៅក្នុង Instagram ចោលផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Michelle Chen
Michelle Chen
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
ឈុតមួយនៅក្នុងរឿង «You Are The Apple Of My Eyes»
Kai Ko
Kai Ko
Kai Ko
Kai Ko
Kai Ko
Kai Ko
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T