ងួន កែវពេជ្រពិសិដ្ឋ ស្លាប់ជិត១ឆ្នាំហើយ តែស្រីឡាង នៅតែបែបនេះ ពេលថ្ងៃខួបនាង

//s5.kh1.co/c4/c4a8a95b502e63594e5a2ecf98456fb1bcbe5e93.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាឡាត់ ស្រីឡាង បានធ្វើឲ្យហ្វេនៗ នាំគ្នារំជួលចិត្តជាខ្លាំង ជាមួយនឹងរូបភាព ព្រមទាំងពាក្រពេចន៍មួយចំនួន ដោយ នាងបានបង្ហាញពីអារម្មណ៍ និងសេចក្ដីនឹងរលឹកខ្លាំង ទៅដល់បងប្រុសរបស់នាង អានហើយពិតជាកម្សត់ខ្លាំង។

ភ្នំពេញ៖ នាថ្ងៃទី ៥ ខែឧសភា នេះផ្ទាល់តែម្ដង តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានធ្វើឲ្យហ្វេនៗ នាំគ្នារំជួលចិត្តជាខ្លាំង ជាមួយនឹងរូបភាព ព្រមទាំងពាក្រពេចន៍មួយចំនួន ដែលបានបង្ហាញនៅលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងថ្ងៃខួបកំណើតរបស់នាងឆ្នាំនេះ ដោយ នាងបានបង្ហាញពីអារម្មណ៍ និងសេចក្ដីនឹងរលឹកខ្លាំង ទៅដល់បងប្រុសរបស់នាង ដែលធ្លាប់តែធ្វើខួបកំណើតឲ្យនាងរាល់ឆ្នាំ តែពេលនេះគាត់បានចែកឋាន ទៅហើយ ដោយ ពាក្យទាំងនោះ អានហើយពិតជាកម្សត់ខ្លាំងណាស់ ហើយនាងបានរៀបរាប់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលបាត់បង់ មនុស្សដែលសំខាន់គឺពិតជាពិបាកទទួលយក បភាពស្នាមញញឹមរាល់ឆ្នាំដែលទទួលបានគឺពិតជារីករាយ​ ប៉ុន្តែឆ្នាំនេះខ្ញុំបានត្រឹមមេីលរូបភាព....ចង់បានពាក្យជូនពរពីបងខ្ញុំ...រាល់ឆ្នាំខ្ញុំយំដោយសារក្ដីសុខ អារម្មណ៍រំភេីប តែឆ្នាំនេះខ្ញុំទទួលបានអារម្មណ៍ដែលឈឺចាប់ដែលនឹងពិបាកទទួលយកបាន...ខ្ញុំមិនអាចហៅគ្រប់យ៉ាងអោយត្រលប់មកវិញទេមានតែញញឹមហេីយដេីរទៅមុខ....​រីករាយថ្ងៃកំណេីតណាស្រីឡយ ឈប់យំហេីយដេីរទៅមុខ

សាឡាត់ ស្រីឡាង

គួររំឭកផងដែរថា ប្រិយមិត្តប្រហែលជានៅចាំបាន រឿងរ៉ាវរបស់ តារាសម្តែងប្រុស លោក ងួន កែវពេជ្រពិសិដ្ឋ ដែលត្រូវជាបងប្រុសរបស់ តារាសម្ដែងស្រី សាឡាត់ ស្រីឡាង ដែលលោកបានលាចាកលោកនេះទៅ ដោយសារតែជំងឺមហារីកដ៏កាចសាហាវ បើគិតមកទល់ពេលនេះ កន្លងទៅជិតមួយឆ្នាំមកហើយ។

បន្ទាប់ពីបានឃើញរូបភាព និងការរៀបរាប់របស់តារាស្រីរូបនេះ​ហើយ យើងក៏ឃើញមាន ហ្វេនៗ ជាច្រើន នាំគ្នាចូលខមិន ដើម្បីលើកទឹកចិត្តបាងឲ្យតស៊ូ និងរឹងមាំជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង និងបងប្រុស
សាឡាត់ ស្រីឡាង និងបងប្រុស
សាឡាត់ ស្រីឡាង និងបងប្រុស
សាឡាត់ ស្រីឡាង និងបងប្រុស
ពាក្យរៀបរាប់របស់  សាឡាត់ ស្រីឡាង
ពាក្យរៀបរាប់របស់  សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T