ភ្នំពេញ៖ នាថ្ងៃទី ៥ ខែឧសភា នេះផ្ទាល់តែម្ដង តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានធ្វើឲ្យហ្វេនៗ នាំគ្នារំជួលចិត្តជាខ្លាំង ជាមួយនឹងរូបភាព ព្រមទាំងពាក្រពេចន៍មួយចំនួន ដែលបានបង្ហាញនៅលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងថ្ងៃខួបកំណើតរបស់នាងឆ្នាំនេះ ដោយ នាងបានបង្ហាញពីអារម្មណ៍ និងសេចក្ដីនឹងរលឹកខ្លាំង ទៅដល់បងប្រុសរបស់នាង ដែលធ្លាប់តែធ្វើខួបកំណើតឲ្យនាងរាល់ឆ្នាំ តែពេលនេះគាត់បានចែកឋាន ទៅហើយ ដោយ ពាក្យទាំងនោះ អានហើយពិតជាកម្សត់ខ្លាំងណាស់ ហើយនាងបានរៀបរាប់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដែលបាត់បង់ មនុស្សដែលសំខាន់គឺពិតជាពិបាកទទួលយក បភាពស្នាមញញឹមរាល់ឆ្នាំដែលទទួលបានគឺពិតជារីករាយ ប៉ុន្តែឆ្នាំនេះខ្ញុំបានត្រឹមមេីលរូបភាព....ចង់បានពាក្យជូនពរពីបងខ្ញុំ...រាល់ឆ្នាំខ្ញុំយំដោយសារក្ដីសុខ អារម្មណ៍រំភេីប តែឆ្នាំនេះខ្ញុំទទួលបានអារម្មណ៍ដែលឈឺចាប់ដែលនឹងពិបាកទទួលយកបាន...ខ្ញុំមិនអាចហៅគ្រប់យ៉ាងអោយត្រលប់មកវិញទេមានតែញញឹមហេីយដេីរទៅមុខ....រីករាយថ្ងៃកំណេីតណាស្រីឡយ ឈប់យំហេីយដេីរទៅមុខ
គួររំឭកផងដែរថា ប្រិយមិត្តប្រហែលជានៅចាំបាន រឿងរ៉ាវរបស់ តារាសម្តែងប្រុស លោក ងួន កែវពេជ្រពិសិដ្ឋ ដែលត្រូវជាបងប្រុសរបស់ តារាសម្ដែងស្រី សាឡាត់ ស្រីឡាង ដែលលោកបានលាចាកលោកនេះទៅ ដោយសារតែជំងឺមហារីកដ៏កាចសាហាវ បើគិតមកទល់ពេលនេះ កន្លងទៅជិតមួយឆ្នាំមកហើយ។
បន្ទាប់ពីបានឃើញរូបភាព និងការរៀបរាប់របស់តារាស្រីរូបនេះហើយ យើងក៏ឃើញមាន ហ្វេនៗ ជាច្រើន នាំគ្នាចូលខមិន ដើម្បីលើកទឹកចិត្តបាងឲ្យតស៊ូ និងរឹងមាំជាហូរហែរផងដែរ៕
ទស្សនារូបភាពខាងក្រោម៖





