បងចប់ ពេលនេះប្អូនម្តង! តូតា លាភាពនៅលីវឲ្យប្អូនស្រី ខណៈដល់ពេលឆាប់ៗ

//s5.kh1.co/ee/eef842138a331de3952f2b88c833b8212e2d306a.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយប្អូនស្រី ម៉ាក សែនសូនីតា ភ្ជាប់ពាក្យរួចមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ នាងក៏បានធ្វើពិធីជប់លៀងលាភាពនៅលាវទៅហើយ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងស្រីល្បីឈ្មោះ ម៉ាក សូនីតា ហៅ តូតា បានរៀបការរួចកាលពីពេលថ្មីៗនេះ។ ក្រោយពីរៀបការរួចមក នាងនឹងស្វាមីតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាមានសុភមង្គលខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជានាងបានរៀបការរួច តែនាងនៅតែទទួលបានការគាំទ្រពីទស្សនិកជន​ ជាពិសេសប្រជាប្រិយភាពនៅតែខ្លាំងដដែល។ ក្នុងនោះដែរ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់នាងវិញ អ្នកនាង ម៉ាក់ សែនសូនីតា ក៏នៅមានប្អូនស្រីម្នាក់ផងដែរ ដែលពេលនេះប្អូនស្រីនាង បានភ្ជាប់ពាក្យរួចហើយដែរក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំ។

ជាក់ស្ដែង ក្រោយប្អូនស្រីនាងភ្ជាប់ពាក្យរួចមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ នាងក៏បានធ្វើពិធីជប់លៀងលាភាពនៅលីវទៅហើយ ដោយក្នុងពិធីជប់លៀងមួយនោះមានតែ សាច់ញាតិ បងប្អូន និង មិត្តភក្ដិជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះដែរចូលរួម។ ដោយមើលទៅ ពួកគេពិតជាមានភាពសប្បាយរីករាយ តែ ម៉ាក សែនសូនីតា ក៏មិនបានបញ្ជាក់ថាប្អូនស្រីនាងនឹងចូលរោងក្នុងថ្ងៃណា នៅឡើយនោះទេ តែក៏ប្រហែលឆាប់ៗនេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
រូបភាពក្នុងពិថីជប់លៀងលាភាបនៅលាវរបស់ប្អូនស្រី ម៉ាក សែនសូនីតា
រូបភាពក្នុងពិថីជប់លៀងលាភាបនៅលាវរបស់ប្អូនស្រី ម៉ាក សែនសូនីតា
រូបភាពក្នុងពិថីជប់លៀងលាភាបនៅលាវរបស់ប្អូនស្រី ម៉ាក សែនសូនីតា
រូបភាពក្នុងពិថីជប់លៀងលាភាបនៅលាវរបស់ប្អូនស្រី ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា និង ប្អូនស្រី
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T