បុរសម្នាក់កំពុងជិះនៅលើទូកដើម្បីស្ទូចត្រី លើដងទន្លេមួយ ស្រាប់តែបានប្រទះឃើញត្រីពីរក្បាល ដោយមានមួយក្បាលកំពុងជាប់នៅក្នុងមាត់ ត្រីមួយក្បាលទៀត ឃើញដូច្នេះគាត់ក៏បានយកដៃ ទៅចាប់ត្រីទាំងពីរក្បាលនោះតែម្តង។

ហេតុការណ៏ខាងលើនេះ គឺបានកើតឡើងនៅលើទន្លេ Austin ក្នុងរដ្ឋ Texas ហើយត្រូវបានបុរសនោះ ថតជាខ្សែវិដេអូ រួចបង្ហោះទៅលើវេបសាយ YouTube និងមានចំនួនអ្នកទស្សនា ជាច្រើនផងដែរ។ យ៉ាងណាម៉ិញ មានអ្នកទស្សនាខ្លះ មានការសង្ស័យទៅលើវិដេអូមួយនេះ និងមានខ្លះទៀតបាននិយាយថា វាគឺជារឿងមួយ ដែលមិនគួរឲ្យជឿសោះ។

ទោះបីជាយ៉ាងនេះក៏ដោយ បុរសនោះបានប្រលែងត្រីពីរក្បាលនោះ ចូលទៅក្នុងទន្លេវិញ បន្ទាប់ពីយកត្រីមួយក្បាល ដែលជាប់នៅក្នុងមាត់ត្រីមួយក្បាលទៀតចេញ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]