ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗនេះ ប្រទេសកម្ពុជាបាន ធ្វើពិធីប្រណាំងគៅ រទេះសាឡី នាព្រឹកថ្ងៃទី៧ ខែមេសាម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មាន dailymail របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ការប្រណាំងគោ រទះសាឡីនេះ គឺមានការរៀបចំគោចំនួន ២៦នឹមស្មើរនឹង១៣គូ សំរាប់ចូលរួមក្នុងពីធីប្រណាំងរទេះគោនេះ ដែលមានអ្នកចូលរួមពីខេត្ត កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ។ ពិធីប្រណាំងគោនេះ គឺល្បែងប្រពៃណីរបស់ប្រជាជនខ្មែរ ដែលបានប្រារព្ធធ្វើរាប់រយឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំប្រជាកសិករ ដែលប្រកបការងារធ្វើស្រែចំការ ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវ នារដូវវស្សារួច តែងតែប្រារព្ធពិធីបុណ្យនេះឡើង ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង។

ចំពោះអ្នកដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់ ១២៥ដុល្លារ អ្នកលេខ២ទទួលបានប្រាក់ ៧៥ដុល្លារ និងអ្នកលេខ៣ទទួលបានប្រាក់ ៥០ដុល្លារ។ សូមបញ្ជាក់ថា ពិធីប្រណាំគោនេះ ស្ទើរតែបាត់បង់បាត់ទៅហើយ ព្រោះកសិករមួយចំនួនធំ លែងប្រើប្រាស់គោ ដោយប្រើប្រាស់នូវគោយន្ដជំនួសវិញ ហើយពិធីប្រណាំគោនេះ មិនមែនមានតែនៅក្នុងប្រទេសយើងនោះទេ នៅឯប៉ែកអឺរ៉ុបក៏មានប្រារព្ធពិធីនេះផងដែរ ហើយគេធ្វើឡើងរៀងរាល់ខែមេសា ដូចជានៅទីក្រុង Chieuti ប្រទេសអ៊ីតាលីជាដើម ដែលការប្រណាំងមានផ្លូវប្រវែង ៣.៨ម៉ែត្រ ហើយចាប់ផ្ដើមជិះចេញពីទីក្រុង ចុះទៅជាយភ្នំ ទើបត្រលប់មកក្នុងទីក្រុងវិញ។

សូម្បីតែសារព័ត៌មានរបស់បរទេស ក៏មានព័ត៌មានខ្មែរ ដែលទាក់ទង នឹងពិធីបុណ្យប្រពៃណីជាតិ នោះ សបញ្ជាក់ថា ខ្មែរក៏ជាប្រទេសមួយ ដែលមានការចាប់អារម្មណ៍ពីបរទេសដែរ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ល្បែងប្រណាំងគោនេះ ហើយប្រិយមិត្តធ្លាប់បានទស្សនាដែរ ឬ ទេ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]