កំឡុងពេលជំងឺCovid 19 កំពុងផ្ទុះ Justin Bieber អួតហ្វេន រឿងនេះ

//s5.kh1.co/95/95fda9ed12a5a72deb14af57dc4aadd0c0502ef3.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Justin Bieber រូបនេះត្រូវបានរំសាយ ទាំងស្រុងដែលជាមូលហេតុធ្វើឲ្យតារាប្រុសរូបនេះ អផ្សុកដោយនៅផ្ទះរាល់ថ្ងៃមិនដឹងធ្វើអ្វី ក៏បែកគំនិតយកចិត្តប្រពន្ធ ដូចជាជួយប្រពន្ធធ្វើការងារផ្ទះ ដាំស្លជាដើម។

បរទេស៖ បន្ទាប់ពីវីរុសកូរ៉ូណាបានរីករាលសុះសាយស្ទើរតែជុំវិញពិភពលោករួចមក ឃើញថាប្រទេសជាកំពុងជួបប្រទះទុក្ខលំបាកវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយកម្មវិធីធំៗជាច្រើន បានផ្អាកទាំងស្រុងតែម្តងដោយរង់ចាំសន្ទុះនៃការឆ្លងវីរុសនេះមានការស្ងប់ស្ងាត់ទើបអាចដំណើរឡើងវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ក្នុងរយៈពេលបច្ចុប្បន្ននេះ មានប្រទេសមិនតិចនោះទេ ដែលបានប្រកាសភាពអាសន្នដោយតម្រូវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះវីរុសថ្មីនេះ​ឬ ស្នាក់នៅក្នុងផ្ទះកុំចេញក្រៅជាដាច់ខាត ព្រោះថាវីរុសកូរ៉ូណាងាយនឹងចម្លងខ្លាំងណាស់ ជាពិសេសអ្នកដែលឆ្លងបានរួចហើយ អាចក្លាយជាភ្នាក់ងារចម្លងវីរុសបន្តទៅមនុស្សផ្សេងទៀតដោយមិនដឹងខ្លួនផងដែរ។

ដោយឡែកក្រោយពីដឹងអំពីបញ្ហាទាំងនេះ ជាពិសេសគឺការប្រគុំតន្ត្រីរបស់តារាចម្រៀងប្រុស Justin Bieber រូបនេះត្រូវបានរំសាយ ទាំងស្រុងដែលជាមូលហេតុធ្វើឲ្យតារាប្រុសរូបនេះ អផ្សុកដោយនៅផ្ទះរាល់ថ្ងៃមិនដឹងធ្វើអ្វី ក៏បែកគំនិតយកចិត្តប្រពន្ធ ដូចជាជួយប្រពន្ធធ្វើការងារផ្ទះ ដាំស្លជាដើម។

ក្រោយពីបានឃើញតារារូបនេះអួតក្តែងៗនៅលើ បណ្តាញសង្គម Instagram ថាខ្លួនបានរួមចំណែកការងារស្រ្តីមេផ្ទះរួចមក ហ្វេនជាច្រើនបាននាំគ្នាសរសើរHailey Bieber យ៉ាងខ្លាំងដោយមានសំណាងបានប្តីល្អដូចជា Justin Bieber ជាដើម៕

សូមចូលមើលរូបភាពខាងក្រោម

Justin Bieber
Justin Bieber
Hailey Bieber
Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T