ជិតសម្រាលកូន ពេជ្រ សូលីកា កាត់សក់ខ្លីអស់ បង្អួតសម្រស់ថ្មី

//s5.kh1.co/1f/1fccdb7f904f171a70c5f00a38db1bedc6ccf06a.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ នាងបានដូរស្ទាយ៍ថ្មី បែបឃ្យូតៗ ដោយនាងបានកាត់សក់ខ្លីត្រឹមស្មា មើលពិតជាសាកសមជាមួយនាងខ្លាំង ហើយក៏កម្រនឹងបានឃើញនាងកាត់សក់ខ្លីបែបនេះផងដែរ។

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ជាតារាស្រីដែលទទួលបានការគាំទ្រច្រើន បើទោះបីពេលនេះ នាងកំពុងមានផ្ទៃពោះ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុន ក៏ពិតមែន តែនាងនៅតែមានប្រជាប្រិយភាព និង មានហ្វេនៗចង់ឃើញរាល់សកម្មភាពប្រចាំថ្ងៃរបស់នាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីពេលនេះ នាងកំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន តែនាងតែងតែបង្ហាញពីរូបសម្រស់ ស្រស់ស្អាតនាងដដែល។ ជាពិសេសរាល់ការតុបតែងខ្លួនរបស់នាង ពិតជាស្រស់ស្អាត លេចធ្លោគ្រប់ពេលតែម្ដង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នាងបានដូរស្ទាយ៍ថ្មី បែបឃ្យូតៗ ដោយនាងបានកាត់សក់ខ្លីត្រឹមស្មា មើលពិតជាសាកសម្យជាមួយនាងខ្លាំង ហើយក៏កម្រនឹងបានឃើញនាងកាត់សក់ខ្លីបែបនេះផងដែរ។

ដោយអ្នកគាំទ្ររបស់នាងផ្ទាល់ច្បាស់ជាមិនសូវបានឃើញនាងលេងស្ទាយ៍សក់ខ្លីបែបនេះនោះទេ។ ក្រោយឃើញ ពេជ្រ សូលីកា កាត់សក់ខ្លីរួចមានហ្វេនៗជាច្រើនបានចូលទៅសរសើរពីសម្រស់របស់នាង ជាមួយសម្រស់ថ្មីបែបសក់ខ្លី ថាស្ទាយ៍នេះពិតជាស្រស់ស្អាត និងសាកសមជាមួយនាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T