រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្ដកូរ៉ូឡាងោកមួយផាំងបើកភ្នែកវិញចាំងភ្លើងហ្វា រថយន្ដធ្វើឱ្យជ្រុលចង្កូតទៅបុកក្បាលព្រួញចែកផ្លូវខូចខាតអស់៥ កង់ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៩ មីនា តាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដកូរ៉ូឡា ពណ៌ស បើកតាមវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើជ្រុលទៅបុកក្បាលព្រួញចែកផ្លូវបណ្ដាលឱ្យ ខូចខាតអស់៥កង់។ បើតាមសម្ដីអ្នកបើកបររថយន្ដឱ្យដឹងថា គាត់បើករថយន្ដពីខេត្ដសៀមរាបមកអត់ងងុយដេកទេ លុះមកដល់ចំណុចកើតហេតុងោកមួយផាំងបើកភ្នែកឡើងចាំងនឹងភ្លើងហ្វា រថយន្ដមើលអ្វីមិនឃើញក៏ជ្រុលចង្កូតទៅបុកក្បាលព្រួញចែកផ្លូវ បណ្ដាលឱ្យរលំខូចខាតតែម្ដង។ ចំណែករថយន្ដបែកកង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ។
ក្រោយពេលកើតហេតុរថយន្ដបង្កត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីសងការខូចខាត ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]