ក្រោយឃើញសមាជិក Mustache ចេន បង្ហោះសារប្លែកៗ អ៊ុង សុរិយាក៏ពោលពាក្យបែបនេះ!

//s5.kh1.co/f7/f7517670fb4c37f2d2fb3fa3b27fe737c4af839b.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង អ៊ុង សុរិយា បានសរសេរសារដែលលើកទឹកឲ្យក្រុមមួយនេះ បន្តធ្វើការជាមួយគ្នាតទៅទៀត ព្រោះទំរាំពួកគេឈានមកដល់ចំណុចមួយនេះគឺមិនមានភាពងាយស្រួលនោះឡើយ។

ភ្នំពេញ៖ ទស្សិកជនទាំងគ្នាដែលនិយមគាំទ្របទចម្រៀង ប្រាកដជាបានស្គាល់ច្បាស់ជាក្រុមតារាចម្រៀងប្រុសដែលមានឈ្មោះថា Mustache មានសមាជិកសរុប៥នាក់ សុទ្ធតែមានជំនាញផ្សេងៗគ្នារៀងខ្លួន និងថែមទាំងមានរូបរាងសង្ហាមិនចាញ់គ្នាប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ក្រុមចម្រៀងប្រុសនេះ មានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ដោយសារតែបទចម្រៀងដែលពួកគេបាននិពន្ធគឺមានលក្ខណៈពីរោះប្លែកពីគេតែម្តង ដោយបទដំបូងបង្អស់ដែលធ្វើឲ្យគេស្គាល់ក្រុមនេះច្បាស់តែម្តងគឺ បទចម្រៀង «មនុស្សប្រុសម្នាក់នេះសំខាន់នៅពេលណា» ដែលបានបង្ហោះដោយក្រុម Mustache ផ្ទាល់តែម្តងក្នុងឆ្នាំ២០១៦។

យ៉ាងណាមិញលោកចេន ដែលជាសមាជិកនៅក្នុងក្រុម បានបង្ហោះសារនៅក្នុងគណនី Instagramថា៖

២១.០៤.២០» ... អាយុកាល​ វង់ភ្លេង Mustache ត្រូវបានបិទទំព័រ ខ្ញុំនៅតែបន្តដំណេីរទៅមុខម្នាក់ឯងទៀត​ ទាំងអស់គ្នា​កុំ​បារម្មណ៍​ មិនបានឈប់សម្រាកពី​តន្ត្រី​ឡេីយ​ សូមអ្នក​ទាំងអស់គ្នា​សប្បាយចិត្ត​ណា​ នៅតែក្បែរកំដរ​អ្នកទាំង​អស់គ្នា​ដូចដេីម

ចេន

បន្ទាប់ពីតារាប្រុសរូបនេះបានបង្ហោះសារដូច្នេះ តារាចម្រៀង អ៊ុង សុរិយា បានសរសេរសារដែលលើកទឹកឲ្យក្រុមមួយនេះបន្តធ្វើការជាមួយគ្នាតទៅទៀត ព្រោះទំរាំពួកគេឈានមកដល់ចំណុចមួយនេះគឺមិនមានភាពងាយស្រួលនោះឡើយ៖

បងសុំផុសប្រាំរូបនេះដើម្បីអោយប្អូនៗក្រឡេកថយក្រោយបន្តិច ហើយបងចង់ឲ្យប្អូនៗថយក្រោយម្នាក់ប្រាំជំហាន រួចសូមគិតពីជំហានទាំងនោះឲ្យបានម៉ត់ចត់។
១. ពេលចាប់ផ្តើមដំបូងបំផុត អ្វីទៅជាគម្រោងការក៏ដូចជាមហិច្ឆតារបស់ក្រុម Mustache?
២. បានធ្វើការប្តេជ្ញាចិត្តជាមួយគ្នាយ៉ាងម៉េចខ្លះ?​
៣. តើពេលជួបឧបសគ្គធំជាងគេដំបូងនៅក្នុងក្រុម តើបានធ្វើអីដើម្បីយកឈ្នះវា?
៤. ធ្លាប់ដែលសន្យាថា “ទោះមានរឿងអីយើងនឹងមិនចាកចោលគ្នាទេ”?
៥. ធ្លាប់គិតថាក្រុមនឹងមានអ្នកគាំទ្រច្រើនបែបនេះទេ?
បងនៅជាមួយប្អូនៗតាំងពីក្រុមរៀបហ្នឹងបង្កើត ហើយបងក៏មានមោទនៈភាពដែលឃើញសន្ទុះ នៃការគាំទ្រចំពោះក្រុមរបស់ប្អូនៗ។ បងក៏តែងតែសង្ឃឹមថាក្រុមប្អូន(នឹងក្រុមតន្ត្រីផ្សេងៗទៀត នឹងបន្តឈរជាគំរូ ក៏ដូចជាកម្លាំងចិត្តឲ្យប្អូនៗ ជំនាន់ក្រោយឲ្យមានទឹកចិត្ត និងភាពជឿជាក់ក្នុងការបង្កើតក្រុមតន្ត្រី។
បងសង្ឃឹមថាសមាជិក Mustache ទាំងអស់នឹងគិត ហើយរៀនចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក។ ត្រូវដឹងថាយើងទាំងអស់គ្នានៅមានកាតព្វកិច្ចជាច្រើនទៀតដើម្បីធ្វើសំរាប់សិល្បះរបស់ប្រទេសយើង។ កុំទាន់ចុះចាញ់ ហើយបន្តដើរទៅមុខជាមួយគ្នា។ ដោយក្តីស្រលាញ់ពីបង សូរិយា #SaveMustache

អ៊ុង សុរិយា

គួរបញ្ចាក់ថាហ្វេនជាច្រើនក៏បានបញ្ចេញគាំទ្រសាររបស់តារាចម្រៀង អ៊ុង សុរិយា ផងដែរ ដែលមានលើកទឹកចិត្តដល់ក្រុមចម្រៀង Mustache ក្នុងនាមជាសិល្បៈរៀមច្បមមួយរូបដែលមានបទពិសោធន៍យូរឆ្នាំមកហើយក្នុងវិស័យសិល្បៈ ជាងនេះទៅទៀត អ្នកគាំទ្រភាគច្រើនបានសរសេរពាក្យ #SaveMustache ដើម្បីលើកទឹកចិត្តសមាជិក្នុងក្រុមទាំងមូលផងដែរ

សូមចូលមើលរូបភាពខាងក្រោម៖

Mustache
Mustache
អ៊ុង សុរិយា
អ៊ុង សុរិយា
Mustache
Mustache
អ៊ុង សុរិយា
អ៊ុង សុរិយា
Mustache
Mustache
Mustache
Mustache
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T