ផ្ទុះការរិះគន់ថាចាស់កម្រិល ពេល Wallace Huo ថតជាមួយស្រីផ្សេង ក្រៅពីភរិយា ស្អាតកម្រិតណា ក៏មិនញញឹម

//s5.kh1.co/d2/d209b7158135252663f0b461bac5f4d453378cd5.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានថតរូបជាមួយនឹង អ្នកគាំទ្រ ដែលជានារីស្រស់ស្អាតម្នាក់ តារាប្រុស លោក Wallace Huo ត្រូវបានមនុស្សជាច្រើន និយាយថា នេះជាស្ទាយ៍ថតរូប ដ៏ចាស់កម្រិលរបស់លោក ដោយសារតែលោកមិនបានបង្ហាញភាពស្និទ្ធស្នាលខ្លាំងពេកទេជាមួយនឹងនារីម្នាក់នោះ

តៃវ៉ាន់៖ មួយរយៈចុងក្រោយមកនេះ បើទោះបីជា មិនសូវចេញមុខក្នុងសង្គមសិល្បៈក៏ដោយ តែតារាប្រុសដ៏ល្បី លោក Wallace Huo នៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីបណ្ដាហ្វេនៗទាំងក្នុងនិង ក្រៅប្រទេស តាមរយៈសមត្ថភាព ព្រមទាំងមុខមាត់ស្រស់សង្ហា ដែលអាចទាក់ទាញចិត្តហ្វេនៗនារីជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានបង្ហោះរូបភាព របស់ខ្លួននិង តារាប្រុស Wallace Huo ក្នុងឱកាសដែលបានជួប និងថតរូបជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយកន្លែង។ នៅក្នុងរូបភាពនោះដែរ ត្រូវបានគេមើលឃើញថា អ្នកដែលបានថតជាមួយនឹង Wallace Huo គឺជានារីវ័យក្មេងមួយរូប ដែលជាអ្នករត់តុនៅក្នុងភោជនីយដ្ឋាន ដែលតារាប្រុសរូបនេះ បានមកទទួលទានអាហារពេលល្ងាច។

ម៉្យាងវិញទៀត នាងត្រូវបានអ្នកលេងអ៊ីនធើណែតជាច្រើន សរសើរថា មានរូបសម្រស់ស្រស់ស្អាត និងលេចធ្លោ មិនចាញ់ ភរិយារបស់ Wallace Huo នោះទេ ព្រមជាមួយនឹងស្នាមញញឹមដ៏ភ្លឺថ្លា ថែមទៀតផង។ យ៉ាងណាមិញ សម្រាប់ តារាប្រុស Wallace Huo វិញ បើទោះបីជា បានឈរក្បែរស្រីស្អាតក៏ដោយ តែលោកនៅតែមិនបង្ហាញភាពស្និទ្ធស្នាលខ្លាំងពេកទេ ដែលបានធ្វើឲ្យ អ្នកលេងអ៊ីនធើណែតជាច្រើន និយាយថា នេះជាស្ទាយ៍ថតរូប ដ៏ចាស់កម្រិលរបស់ Wallace Huo ហើយលោក ក៏បានសារភាពផងដែរថា លោកគឺជាប្រភេទមនុស្ស ដែលពិបាកបង្ហាញអារម្មណ៍រាល់ពេល ដែលលោកថតរូបផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖​

Wallace Huo
Wallace Huo
Wallace Huo
Wallace Huo
Wallace Huo
Wallace Huo
Wallace Huo និង ភរិយា
Wallace Huo និង ភរិយា
Wallace Huo និង អ្នកគាំទ្រ
Wallace Huo និង អ្នកគាំទ្រ
Wallace Huo និង អ្នកគាំទ្រ
Wallace Huo និង អ្នកគាំទ្រ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T