ដោយសារតែចង់ផ្គត់ផ្គង់ ចៅទាំងពីរ មានលោកយាយ​ ម្នាក់បានខំរកស៊ីដឹកជញ្ចូនទឹក មួយថ្ងៃរាប់សិបជើង ដើម្បីយកប្រាក់កាសបន្តិច បន្តួចយកមកចិញ្ចឹមចៅប្រុស និង ទិញថ្នាំអោយចៅស្រី ដែល ឪពុកម្តាយរបស់ពួកគេបាន ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាល​ពី ១ ឆ្នាំមុន មកម្លេះ។ តាមប្រភពព័ត៌មានបានអោយដឹងថា លោកយាយម្នាក់ឈ្មោះ Gao Meiyun អាយុ ៧០ រស់នៅឯ ទីក្រុងប៉េកាំង ប្រទេសចិន។ គាត់បានប្រាប់អ្នកយកព័ត៌មាន អោយបានដឹងថា គាត់មានចៅ ប្រុសម្នាក់ អាយុ ១០ ឆ្នាំ និង ចៅស្រីម្នាក់ទៀតអាយុ ៨ ឆ្នាំ ដែលចៅស្រីមានជំងឺសួត ត្រូវការប្រាក់ទិញថ្នាំជាប្រចាំ ដូច្នេះហើយទើបគាត់ សម្រេចចិត្ត ប្រកបរបរដឹកជញ្ចូនទឹកអោយគេ។ គាត់ខំប្រឹងខ្លាំងណាស់ ទោះជាមេឃភ្លៀងឬបើកថ្ងៃក្តៅយ៉ាងណាក៏ដោយ។ គាត់បានធ្លាប់ពឹងពាក់ខាង កាសែតអោយជួយស្វែងរកសប្បុរសជន ដើម្បីជួយចិញ្ចឹមនិងព្យាបាល ជំងឺអោយចៅគាត់ផងដែរ តែរកមិនបានសោះ គាត់មិនបានសុំអ្វីច្រើនទេ គាត់សុំត្រឹមអោយចៅប្រុស របស់គាត់រៀនបានខ្ពស់ ហើយចៅស្រីរបស់គាត់មានសុខភាពល្អ តែប៉ុននឹង គាត់ស្លាប់បិទភ្នែកជិតហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ខាងសារព័ត៌មាន ដែលបានចុះទៅសំភាសន៍គាត់ បានផ្តល់អំនោយជាប្រាក់ ចំនួន ១ ពាន់ យាន់ (១៥៨ ដុល្លាអាមេរិច) ផងដែរ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះលោកយាយម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]