តារាចម្រៀងតៃវ៉ាន់ Elaine Ho ត្រូវគេជេរព្រាត រឿងចម្លងស្ទាយ៍បទចម្រៀងតាម IU (មាន​វីដេអូ)

//s5.kh1.co/91/91c92b413c4e6a3b2a5121968e6264db25cbd2ee.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បទ​ចម្រៀង​ថ្មី​ទើប​តែ​ចេញមិន​ទាន់​បាន​ប៉ុន្មាន​ផង​ពេល​នេះ​ទទួល​បាន​នៅ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​វិញ។

តៃវ៉ាន់៖ កាលពី​ពេល​ថ្មី​ៗ​នេះ ​តារាចម្រៀង​តៃវ៉ាន់ Elaine Ho ទើប​តែ​បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង ជា​ផ្លូវ​ការ​ដែល​មាន​ចំណង​ជើង​ថា​ «To Love or Not» ដែល​បាន​ សម្តែង​ដោយ​ Nine Chen

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ ​ភ្លាមៗនោះ ​បន្ទាប់​ពី ​វីដេអូ​ចម្រៀង​នោះត្រូវ​បាន ​ចេញ​ផ្សាយ​ហើយ​ ក៏​បាន​ធ្វើ​ឲ្យ ​អ្ន​កគាំទ្រ​ភាគ​ច្រើន ​កត់​សម្គាល់​ឃើញ​ថា ​គ្រប់​ប្លង់នៅ​ក្នុង​វី​ដេអូ​ចម្រៀង​ របស់​តារាចម្រៀង​រូប​នេះ ​មើល​ទៅ​គឺ​ពិត​ជា​ដូច​នឹង​ប្លង់ ​នៅ​ក្នុង​វីដេអូ​ចម្រៀង​របស់​ IU ដែល​មាន​ចំណង​ជើង​ថា​ «Palette» ដូចគ្នា​ដែរ។

បច្ចុប្បន្នវីដេអូចម្រៀងរបស់ Elaine Ho ដែល​មាន​ចំណង​ជើងថា «To Love or Not» ក៏​កំពុង​តែ​បាន​ទទួលនៅការ មិនចូលចិត្តច្រើនជាង ការចូលចិត្តនៅលើYouTube។ រី​ឯនៅ​ក្នុង​comment គេក៏​ឃើញ​មាន ​អ្នក​គាំទ្រIU ជា​ច្រើន​ពាន់​នាក់ ​បាន​ចូល​ទៅ​រិះគន់ តារាចម្រៀង​តៃវ៉ាន់​រូប​នេះ ​អំពី​ការ​លួច​ចម្លង​ស្នាដៃ​នេះ​ដែរ៕

IU
IU
IU
IU
Elaine Ho
Elaine Ho
ភាព​ដូច​គ្នា​ នៅ​ក្នុង​បទទាំងពីរ
ភាព​ដូច​គ្នា​ នៅ​ក្នុង​បទទាំងពីរ
វីដេអូចម្រៀង Elaine Ho
វីដេអូបទចម្រៀង IU
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T