នេះឬជាមូលហេតុដែល សៀវ ឡុងនី និងSong Seung Hun ចែកផ្លូវគ្នា?

//s5.kh1.co/32/327f36795e67ef76cd647f43b5bec6865752587b.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Liu Yifei និង Song Seung Hun ដែលជាគូស្នេហ៍ប្រកាសចែកផ្លូវគ្នាតាំង​ ២០១៨ នោះ ពេលនេះអ្នកជំនិត បានទម្លាយមូលហេតុដែលមូលហេតុដែលពួកគេបែកគ្នា

ចិន៖ ប្រិយមិត្តពិតជាបានដឹងហើយថា Liu Yifei ហៅក្រៅ សៀវ ឡុងនី និង Song Seung Hun បានបើកប្រកាសថា មានទំនាក់ទំនងជាមួយគ្នា កាលពី២០១៥ បន្ទាប់ពី ពួកគេ បានសម្តែងរួមជាមួយគ្នា​ក្នុងរឿងភាគ «Third Love» តែជាអកុសល ក៏បានចែកផ្លូវគ្នាកាលពី ២០១៨ ដែលដំណឹងមួយនេះ​ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការសោកស្តាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកដែរថា តារាសម្តែងរឿង «Heart of Autum» រូបនេះ​ បានជួប Liu Yifei និងក្លាយជាអ្នកគាំទ្របន្ទាប់ពី បានទស្សនាខ្សែភាពយន្តរបស់នាង។ ដូច្នោះហើយគឺ Song Seung Hun ដែលបានស្នើឱ្យផលិតកម្មភាពយន្តរឿង«Third Love» អញ្ជើញ Liu Yifei ឱ្យសម្តែងជាតួឯកស្រីទៀត។ 

នៅពេលដែល Liu Yifei និង Song Seung Hun កំពុងមានទំនាក់ទំនងស្នេហា មានមិត្តភក្តិជិតស្និទ្ធមួយចំនួនក៏មានអារម្មណ៍ថា តារាប្រុសរូបនេះ មានភាពប្រច័ណ្ឌច្រើន សូម្បីតែពួកគេ ក៏បាននិយាយផងដែរថា អារម្មណ៍របស់ Song Seung Hun ស្រលាញ់និងហួងហែង Liu Yifei ខ្លាំងជាង ដូច្នោះហើយតារាប្រុសរូបនេះ ចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីយកចិត្ត តារាស្រីរូបនេះ។

ដោយសារតែហេតុផល ហួងហែង និងប្រច័ណ្ឌច្រើន តើអាចទេថា ស្នេហាដ៏ជ្រាលជ្រៅរបស់Song Seung Hun មួយនេះ ដែលធ្វើឱ្យLiu Yifei  មានសម្ពាធ និងធុញទ្រាន់ មិនចង់បន្តទៀតទេ រហូតឈានដល់ដំណាក់កាលចែកផ្លូវ?

សូមទស្សនារូបខាងក្រោម៖

 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
 Liu Yifei និង Song Seung Hun
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T