បើសិនជាយើងធ្វើខុសអ្វីមួយហើយចេះ សុំទោសគឺជាការប្រសើរខ្លាំងណាស់ ក៏ប៉ុន្តែបើសិនជាយើងបាន ទទួលកំហុសហើយ តែភាគីម្ខាងទៀតមិនព្រមស្តាប់ គិតតែពីរករឿងនោះទើបជាបញ្ហា។ តាមប្រភពព័ត៌មានចិន បានអោយដឹងថា​ មានបុរសម្នាក់ឈ្មោះ ចៀនហ្វូ បានជិះរត់ រថយន្តប៉ះកង់អាគុយ ស្រ្តីម្នាក់ដែលកំពុងដឹងអីវ៉ាន់ ធ្វើអោយកំពប់ពេញផ្លូវ។ តាមសម្តីសាក្សីដែលបានឃើញ ហេតុការណ៍បានអោយដឹងថា ដំបូងស្ត្រីម្នាក់នោះបានជិះកង់អាគុយ ទន្ទឹមនឹង រថយន្តរបស់ លោក ចៀនហ្វូ នោះទេប៉ុន្តែស្រាប់តែគាត់បានវ៉ា កាត់ ពីមុខរថយន្តតែម្តងដែលធ្វើអោយ រថយន្តជ្រុលចង្កូតទៅប៉ះ កន្ទុយកង់បណ្តាលអោយដួល ខ្ចាយអីវ៉ាន់ពេញថ្នល់។ បន្ទាប់មកគាត់បានបើកទ្វាររថយន្ត ចេញមកជួយរើសអីវ៉ាន់ដែលបាន កំពប់ហើយបានសុំទោសទៀតផង តែស្រ្តីម្នាក់នោះមិនបាន យកត្រជៀកស្តាប់ទេថែមទាំង យកក្រចកក្រញ៉ៅមុខ និងយកកាបូបដៃគាត់វាយទៀតផង។ ដោយ​សារតែប្រជាជននៅក្បែរនោះ បានជួយទាន់ម៉្លេះសមគាត់ត្រូវ ស្រ្តីម្នាក់នោះវាយទ្រោមខ្លួនបាត់ទៅហើយ ដោយសារតែគាត់គិតថា នេះជាកំហុសរបស់គាត់ គាត់មិនត្រូវតដៃទេ។ គួរបញ្ជាក់ផងដែរថា ស្រី្តម្នាក់នោះត្រូវបាន ប្រជាជន ព្រួតគ្នាចាប់បញ្ចូនទៅអោយប៉ូលិសនិង ប្តឹងពីបទ បង្ករបួសស្នាមដោយចេតនា។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះស្រ្តីម្នាក់នេះ​ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]