ក្រោយពេលដែលMr. Pong ជាសះស្បើយពី Covid-19 ស្រាប់តែMatthew និយាយថា...

//s5.kh1.co/07/07f94fe2112b59f64cc39837a63f403c86dc6810.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីទទួលបានដំណឹងថា ពិធីករនៅក្នុងកម្មវិធីប្រដាល់ដ៏ល្បី Mr. Pong បានជាសះស្បើយ ពី Covid-19 តារាប្រុស លោក Matthew ពិតជាមានភាពរីករាយយ៉ាងខ្លាំង ព្រមទាំងបានបង្ហោះសារ អបអរសាទរទៅដល់ Mr. Pong ថែមទៀតផង

ថៃ៖ ក្រោយពេលដែល តារាប្រុស លោក Matthew បានប្រកាសថា ខ្លួនឆ្លងវីរុស Covid-19 មិនបានប៉ុន្មានផង ស្រាប់តែ ពិធីករនៅក្នុងកម្មវីធីប្រដាល់ដ៏ល្បី Mr. Pong ដែលជាមិត្តរួមការងាររបស់ Matthew ក៏បានឆ្លងវីរុស Covid-19 ហើយត្រូវបានដាក់ព្យាបាលដាច់ដោយឡែក ភ្លាមៗ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃទី ១១ ខែមេសា កន្លងទៅនេះ ពិធីករ Mr. Pong បានបង្ហោះ ប្រាប់ពីព័ត៌មានរបស់ខ្លួន នៅលើផេកហ្វេសប៊ុក បន្ទាប់ពីត្រូវរក្សាខ្លួន ព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ២៨ ថ្ងៃ ពេលនេះ លោក បានជាសះស្បើយ ព្រមទាំងអាចត្រលប់ទៅផ្ទះបាន ទៀតផង។  

ដោយឡែក ក្រោយពីទទួលបានដំណឹងបែបនេះហើយ តារាប្រុស លោក Matthew ពិតជាមានភាពរីករាយយ៉ាងខ្លាំង ព្រមទាំងបានបង្ហោះសារ អបអរសាទរទៅដល់ Mr. Pong ដែលនៅក្នុងនោះ លោក បានសរសេររៀបរាប់ថា៖ 

សូមអបអរសាទរផង បង Pong រយៈពេល ២៨ ថ្ងៃហើយ ដែលបានត្រលប់មកផ្ទះវិញ។ ចូលមន្ទីរពេទ្យមុនក្រោយគ្នាបន្តិចសោះ តែបានត្រលប់ទៅវិញមុន។ ចាំមើល នឹងតាមត្រលប់ទៅវិញ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំ និង Lydia ត្រូវរង់ចាំបន្តិចទៀត។ លោកគ្រូពេទ្យ បានប្រាប់ខ្ញុំឱ្យនៅជាមួយគ្នា មិនមានភាពឯកោនោះទេ អាចជួយគិតគ្នាបានផងដែរ ហើយមិនបានធ្វើឲ្យឆាប់ជាសះស្បើយ ១០០% នោះទេ ដោយសារការឆ្លងដូចគ្នា ដូច្នេះហើយ ៤ ទៅ ៦ សប្តាហ៍ គឺជារឿងធម្មតានៃជំងឺនេះចំពោះមនុស្សមួយចំនួន។ Mr. Pong គឺជាបងប្អូនដែលខ្ញុំ គោរពខ្លាំងណាស់។ មនុស្សជាច្រើន ដែលបានឃើញគាត់ Live FB ជាបន្តបន្ទាប់ ហើយបានឃើញពីគំនិតវិជ្ជមានរបស់គាត់ ដែលបានជម្រុញពីវិស័យកីឡាប្រដាល់ ហើយអ្នកគ្រប់គ្នា​ ក៏បានផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំង រួមទាំងការផ្តល់យោបល់ និងព័ត៌មានល្អៗ មានប្រយោជន៍សម្រាប់អ្នករាល់គ្នា នៅក្នុងប្រទេស ពួកយើងនិយាយគ្នា ស្ទើរតែរាល់ថ្ងៃ។ Lydia មានអារម្មណ៍ល្អខ្លាំងណាស់ នៅពេលនិយាយជាមួយ បង Pong ពីព្រោះ មានថាមពលយ៉ាងពេញទំហឹង។ ខ្ញុំនឹងត្រលប់ទៅរួមការងារថ្មីជាមួយបងម្ដងទៀត ។

Matthew

ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកគាំទ្រ និងមិត្តភក្តិជាច្រើន បានចូលរួម លើកទឹកចិត្តដល់ Matthew និង Lydia ហើយក៏បានជូនពរឲ្យអ្នកទាំងពីរ ឆាប់ជាសះស្បើយ នឹងបាន ចេញពីមន្ទីរពេទ្យ ឆាប់ៗនេះ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Matthew 
Matthew 
Matthew 
Matthew 
 Mr. Pong
 Mr. Pong
 Mr. Pong
 Mr. Pong
Matthew និង Mr. Pong
Matthew និង Mr. Pong
Matthew និង Mr. Pong
Matthew និង Mr. Pong
រូបភាព ដែល Matthew បានបង្ហោះ
រូបភាព ដែល Matthew បានបង្ហោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T