ហេតុផលដែលមនុស្សស្រី មិនចាំបាច់ប្រៀបធៀប​សង្សារខ្លួន​ទៅនឹង​​សង្សារ​​អ្នក​​ផ្សេង

//s5.kh1.co/51/51f778239d5ad24465ee27ccad5ac33f65cad8d8.jpg
ប្រលោមលោក & អប់រំ

 ០៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចូរអ្នកកុំយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកដទៃ បើអ្នកនូវតែធ្វើបែប វានឹងអាចធ្វើឲ្យអ្នក​បាត់បង់​មនុស្ស​ដែល​អ្នកស្រឡាញ់ជាក់ជាមិនខាន

មនុស្សស្រីគ្រប់រូប ពេលដែលឃើញគូគេផ្អែមល្ហែមនឹងគ្នា តែងតែនិយាយទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ ម៉េចបងមិនរៀនតាមប្រុសហ្នឹងខ្លះ ឬមើលគេខ្លះ? អូនចង់បានបែបនឹងដូចគេដែរ បងឯងគ្មានចេះ surprise ដូចគេទេ "ជឿថាមនុស្សស្រីមួយចំនួនតែងតែពោលនូវប្រយោគបែបនេះ ឬក៏ស្រដៀងនេះ ដើម្បីបង្ហាញពីអារម្មណ៍តូចចិត្ត ឬអន់ចិត្ត​ទៅកាន់បុរសដែលខ្លួនស្រឡាញ់"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្នកក៏គួរដឹងថា មនុស្សមិនដូចគ្នាទាំងអស់នោះទេ ហើយនៅពេលដែលអ្នកជ្រើសរើសបុរសម្នាក់ហ្នឹងធ្វើជា​សង្សាររបស់​ខ្លួន អ្នកគប្បីស្វែងយល់ឲ្យច្បាស់ពីគេ។ គាត់អាចនឹងមានវីធីផ្សេងដែលបង្ហាញចេញនូវការស្រឡាញ់របស់គាត់ចំពោះអ្នកតាមបែបផ្សេង ដោយជួនកាល​មិនតាមបែប Suprise ឬក៏មិនសូវមានភាពផ្អែមល្អែមដូចអ្នកដទៃក៏ដោយ។

រូបតំណាង
រូបតំណាង

តែប្រសិនបើអ្នកជ្រើសរើសថា អ្នកនឹងដើរផ្លូវជាមួយនឹងគាត់ ចូរអ្នកកុំមើលឃើញទង្វើរបស់អ្នកដទៃ ហើយអ្នកបង្ខំគាត់​ឱ្យព្យាយាមធ្វើឱ្យបានដូចគេ ព្រោះអ្នកដឹងហើយថា ការចូលចិត្តធ្វើអ្វីឬសកម្មភាពអ្វីមួយមិនដូចគ្នាទេ បើសិនអ្នក​នៅតែបង្ខំ នោះវានឹងអាចធ្វើឲ្យមនុស្សដែលយើងស្រឡាញ់អាចមានសម្ពាធនឹងទំនាក់ទំនងមួយនេះ។ ហើយការដែលចង់ឲ្យគេធ្វើតាមអ្វីដែលអ្នកចង់បាន អាចថាអ្នកនឹងមិនបានស្រឡាញ់គេពិតប្រាកដនោះទេ ហើយអ្នក​នឹងត្រូវគេមើលមកថា ជាមនុស្សអាត្មានិយម។

អ្នកអាចច្រណែននឹងទំនាក់ទំនងរបស់អ្នកដទៃ តែអ្នកប្រហែលមិនដឹងទេថា ក៏មានមនុស្សជាច្រើនក៏អាចច្រណែននឹង​ស្នេហារបស់អ្នកដូចគ្នា។ ដូច្នេះ ប្រសិនបើអ្នកប្រាកដថា អ្នកជ្រើសរើសគេ ស្រឡាញ់គេពិត ចូរអ្នករៀនស្វែងយល់ពីគ្នា ហើយកុំយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះបើអ្នកនូវតែធ្វើបែប វានឹងអាចធ្វើឲ្យអ្នក​បាត់បង់​មនុស្សដែលអ្នកស្រឡាញ់ ហើយស្តាយក្រោយនៅពេលក្រោយជាក់ជាមិនខាន៕

រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T