ឆ្នាំថ្មីនេះមិនបានទៅលេងស្រុកជួបជុំ រៀបចំតែកាដូ OPPO Reno3 ជូនបងប្អូន ឪពុកម្តាយ ពូមីង ពិតជាញញឹមខ្ជឹប! (មានវីដេអូ)

//s5.kh1.co/37/37e6af7c05efcd99e71ceabe618703445e16f842.jpg
បច្ចេកវិទ្យា

 ០៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជូននូវកាដូមួយដែលសាកសមបំផុត OPPO Reno3 ក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ។

ភ្នំពេញ៖ ចូលឆ្នាំថ្មីនេះអាចខុសពីឆ្នាំមុនៗបន្តិច ដែលយើងប្រហែលពិបាកធ្វើដំណើរទៅជួបក្រុមគ្រួសារឪពុកម្តាយពូមីង ញាតិសន្តាន នៅស្រុកកំណើតដោយផ្ទាល់ ដើម្បីជួបពួកគាត់ដោយផ្ទាល់ ដោយយោងតាមការអំពាវនាវ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុសកូវីដ19 ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ ក្នុងការធ្វើដំណើរ​ប្រាស្រ័យទាក់ទង​ ជួបជុំ ពិសេសអនាម័យ​ខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល ឬសាប៊ូ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីយើងមិនបាន​ទៅជួបសួរសុខទុក្ខអ្នកមានគុណទាំងពីរ ឬបងប្អូន ញាតិមិត្ត​ផៅសន្តានដោយផ្ទាល់ តែយើងអាចធ្វើអ្វីមួយសម្រាប់គាត់ នោះគឺជូននូវកាដូមួយដែលសាកសមបំផុត ក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ ដោយគួរពិចារណាជូនកាដូពីចម្ងាយដូចជា ទូរសព្ទ័ឆ្លាតវៃពេញនិយម OPPO Reno3 ឬ Reno3 Pro ដែលសាកសមបំផុតសម្រាប់ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែមានភាពជិតស្និទ្ធជាមួយលោកទាំងពីរ និងក្រុមគ្រួសារញាតិមិត្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយការចែករំលែកនៃរូបភាព វីដេអូ​សកម្មភាពរបស់យើងប្រចាំថ្ងៃ ផ្ញើជូនលោកទាំងពីរបានទស្សនា និងតាមដានថាលោកទាំងពីរមានសុខសុវត្ថិភាពទាំងអស់គ្នា។ 

ស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3
រូបភាពថតស៊ែលហ្វីច្បាស់សាហាវ ដោយស្មាតហ្វូន OPPO Reno3
រូបភាពថតស៊ែលហ្វីច្បាស់សាហាវ ដោយស្មាតហ្វូន OPPO Reno3

ក្នុងពេលតែមួយក៏បានឆ្លៀតពេលបង្រៀនគាត់ក្នុងប្រើប្រាស់នូវប្រព័ន្ធឌីជីថល ពិសេសជាមួយនឹងអិនធើណែតលឿន ទំនាក់ទំនងតាមវីដេអូខល តាម Facebook, Line, Telegram, ជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយគេបង្អស់ រួមជាមួយមុខងារសំខាន់ល្អៗជាច្រើន ដែលបានបំពាក់ស្រាប់ជាមួយនឹងស្មាតហ្វូនពេញនិយម អ្នកឯកទេសស៊ែលហ្វីជាមួយ OPPO Reno3 ឬ Reno3 Pro ដែលឃើញមុខច្បាស់ក្រឡែត ច្បាស់ដូចជួបផ្ទាល់ ដូចនិយាយផ្ទាល់ ពិសេសក៏រីករាយជាមួយនឹងកាដូ ឬតម្លៃត្រូវចិត្ត ពោលគឺ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង៎ 12សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត។

ប្រូម៉ូសិនពិសេស និងការថែមជូនកាដូរបស់ OPPO Reno3
ប្រូម៉ូសិនពិសេស និងការថែមជូនកាដូរបស់ OPPO Reno3

ក្នុងអំឡុងពេលនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូនសេរីថ្មីពេញនិយម ដែលមានរហ័សនាមថាអ្នកឯកទេស ស៊ែលហ្វី OPPO Reno3 ក្នុងការចែករំលែកនូវភាពសែលហ្វីស្អាតៗជាមួយនឹងកាម៉េរាមុខសម្រាប់ថតសែលហ្វីទាំងថ្ងៃទាំងយប់ ទំហំធំមហិមារហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra-Night Selfie រួមជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងនោះ កាមេរ៉ាទី1 មានទំហំ 13MP មាន 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ ថតច្បាស់ ដោយបន្ថែមជាមួយនឹងបច្ចេកវិទ្យាក្នុងការបង្កើតរូបធំដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច។ កាមេរ៉ាទី3 មានទំហំ 8MP ថតប្លង់ទូលាយ ឬ Macro និងកាមេរ៉ាទី4 មានទំហំ 2MP ថតរូបបែបសខ្មៅ។

រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3

លើសពីនេះប្រសិនបើអ្នកជាអ្នកធ្វើការ ហើយតម្រូវឱ្យធ្វើការពីផ្ទះ (Work From Home) លោកអ្នកធ្វើការរកស៉ី​ ឬប្រជុំក៏អាចប្រើកម្មវិធី​​ ZOOM Video Meeting ឬ Skype Video Call ដែលជាកម្មវិធីពេញនិយមក្នុងការធ្វីការ និងប្រជុំពីចម្ងាយមានប្រសិទ្ធភាព និងងាយស្រួលផង។ ពិសេសលោកអ្នកអាចឆ្លៀតពេលថតរូបស្អាតៗ ចំណាយពេលច្រើននៅផ្ទះ នៅជាមួយគ្រួសារ យកចិត្តទុកដាក់កាន់តែច្រើន បង្ហាត់បង្រៀនកូនៗឱ្យចេះសិក្សាស្រាវជ្រាវតាម Online, Internet, Youtube, Online Learning​ រៀនធ្វើ Vlog ដោយជាមួយនឹងកម្មវិធីកាត់តវីដេអូ So Loop ដែលមានស្រាប់នៅក្នុង OPPO Reno3 ឬ Reno3 Pro ធានានៅផ្ទះអនាម័យខ្ជាប់ខ្ជួន តែការងារដំណើរដូចធម្មតា ហើយក៏បានចូលរួមការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ19 ទៀតផង។ 

ដើម្បីកុំឱ្យខាតពេលយូរ តោះមកទស្សនាវីដេអូបើកប្រអប់ដើម្បីយល់ជ្រាបកាន់តែច្បាស់៖

វីដេអូ
វីដេអូ

មិនកក្រើកម៉េចនឹងសមជាមួយនឹងរហ័សនាមស្តេចស៊ែសហ្វី តោះមកទស្សនាសារព័ត៌មានធំៗធ្វើការ Review ដាក់បង្ហាញតាមរយៈ Premier Live លើហ្វេសប៊ុក OPPO ថ្មីៗនេះ៖

វីដេអូ
Premier Live លើហ្វេសប៊ុក OPPO កាលពីពេលថ្មីៗកន្លងទៅនេះ
Premier Live លើហ្វេសប៊ុក OPPO កាលពីពេលថ្មីៗកន្លងទៅនេះ

OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង Reno3 Pro កាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 រួមជាមួយនឹងកាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 បានចេញលក់ក្តៅៗយ៉ាងកក្រើក ​​​ ​ដើម្បីបំពេញតម្រូវការអតិថិជ​ន​​​ ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។

គួររំលឹកផងដែរថា Reno3 Pro ស៊ែលហ្វីច្បាស់ក្រឡែតទំហំ​ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super​ AMOLED បន្ទះឈីបខ្លាំង​ MediaTek  Helio P95 ថាមពលថ្មធំ 4025mAh បំពាក់បច្ចកវិទ្យាសាកថ្មលឿន VOOC4.0 (30W) Flash Charge សាកតែ20នាទី បាន 50% ប្រើបានមួយថ្ងៃ  ដោយមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត​ ​APP ឬ Games បានយ៉ាងច្រើនជាមួយនឹងល្បឿនរលូនល្អ គ្មានភាពរអាក់រអួល ។

តម្លៃក៏ល្មម កាដូក៏ច្រើន លក្ខណៈពិសេសល្អៗក៏ពេញចិត្ត ថតរូបមិនថាទេសភាព ឬស៊ែលហ្វីក៏អេមហួសទំហំធំជាងគេ មិនបាក់ចិត្ត​មិនលង់ទើបចម្លែក អាចជាវមួយណាក៏បាន ស្រឡាញ់មួយណា​ ត្រូវទឹកលុយស៊េរីណាទិញមួយហ្នឹងទៅ ជ្រើស OPPO Reno3 ឬ Reno 3 Pro តាមចិត្តអ្នក។ 

ជូនកាដូជាស្មាតហ្វូន OPPO Reno3 ទៅមនុស្សជាទីស្រលាញ់របស់អ្នក
ជូនកាដូជាស្មាតហ្វូន OPPO Reno3 ទៅមនុស្សជាទីស្រលាញ់របស់អ្នក
ជូនកាដូជាស្មាតហ្វូន OPPO Reno3 ទៅមនុស្សជាទីស្រលាញ់របស់អ្នក
ជូនកាដូជាស្មាតហ្វូន OPPO Reno3 ទៅមនុស្សជាទីស្រលាញ់របស់អ្នក

ជាពិសេសគ្រាន់តែទិញទូរស័ព្ទស៊េរីថ្មី OPPO Reno3 ​ក្នុងកំឡុង OPPO Day ចាប់ពីថ្ងៃទី 10-11 មេសា នៅតាមបណ្តាហាងលក់ទូរស័ព្ទ នឹងទទួលកាដូបន្ថែមលើសពីកាដូធម្មតារួមមាន កាសក្តោបត្រចៀកធំ និងម៉ាសការពារ 10ម៉ាស ជាមួយនឹងទទួលសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ដោយទទួលបានអត្ថប្រយោជន៍ 5 យ៉ាង៖
(1) សម្អាតទូរស័ព្ទដោយឥតគិតថ្លៃគ្រប់ម៉ូដែល
(2) ​ផ្តល់ជូន Sticker ស្រ្គីនការពារ ដោយឥតគិតថ្លៃចំពោះម៉ូដែល OPPO Reno 2, Reno 2F, OPPO Reno 10X
(3) បញ្ចុះតម្លៃ 50% ចំពោះគ្រឿងបន្លាស់ទូទៅ (Accessories)
(4) សេវាកម្មជួសជុលលឿនបំផុត ត្រឹមមួយម៉ោង
(5) សេវាកម្មជួសជុលទូរស័ព្ទ បុកកម្មវិធីដោះកូដ ឬសេវាកម្មជួសជុលផ្សេងៗ និងដឹកជញ្ជូនដោយឥតគិតថ្លៃ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T