គ្រួសាររីករាយ!! Margie និង ស្វាមី ធ្វើខួបកំណើតក្នុងឆ្នាំដំបូង ឲ្យកូនភ្លោះប្រុសស្រី យ៉ាងកក់ក្ដៅ

//s5.kh1.co/06/06f70753e878782546fe384f5d2c057aea3809a3.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ Margie និងស្វាមីបានធ្វើ ខួបកំណើតគម្រប់ខួបមួយឆ្នាំ ឲ្យកូនភ្លោះប្រុសស្រីរបស់អ្នកទាំងពីរ ដែលធ្វើឲ្យ ហ្វេនៗជាច្រើនកាន់តែមានភាពរីរករាយយ៉ាងខ្លាំង ព្រោះបានឃើញពីទិដ្ឋភាពដ៏កក់ក្ដៅ នៅក្នុងគ្រួសាររបស់អ្នកទាំងពីរផងដែរ

ថៃ៖ អាចនិយាយបានថា ចាប់តាំងពីរៀបការនឹងគ្នា ជាប្ដីប្រពន្ធរួចមក តារាប្រុសស្រីដ៏មានប្រជាប្រិយភាព លោក Pok និង នាង Margie កាន់តែមានភាពផ្អែមល្ហែម ជាពិសេស អ្នកទាំងពីរថែមទាំងមាន កូនភ្លោះប្រុសស្រី ដែលជាចំណងស្នេហ៍ដ៏រឹងមាំ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត គូស្វាមីភរិយាអ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារយ៉ាងកក់ក្ដៅ ឲ្យហ្វេនៗជាច្រើនបានទស្សនា ព្រមទាំងបានឃើញ ពីទិដ្ឋភាពដ៏គួរឲ្យស្រលាញ់ នៅក្នុងគ្រួសាររបស់អ្នកទាំងពីរ ផងដែរ។

 ថ្មីៗនេះ ហ្វេនៗជាច្រើនកាន់តែមានភាពរីរករាយយ៉ាងខ្លាំង ដោយ Margie បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញពី ទិដ្ឋភាព ដែលនាង និងស្វាមីបានធ្វើ ខួបកំណើតឲ្យកូនភ្លោះប្រុសស្រីរបស់ខ្លួន ដែលជាខួបកំណើតគម្រប់មួយឆ្នាំ របស់កូនអ្នកទាំងពីរផងដែរ។

នៅក្នុងនោះដែរ Margie បានសរសេររៀបរាប់ថា៖ 

រីករាយថ្ងៃកំណើតកូនភ្លោះគួរឱ្យស្រឡាញ់ @mikamiathetwins នៅឆ្នាំនេះ យើងបានប្រារព្ធពិធីបែបនេះ ដូចកាលពីមុន។ នៅខាងក្រៅ មិនទាន់មានសុវត្ថិភាពនោះទេ ចាំឆ្នាំក្រោយណាកូនៗ។ ប៉ា និងម៉ាក់ ស្រឡាញ់ កូនទាំងពីរ ជាងគេបំផុតនៅលើពិភពលោក ជូនពរឲ្យកូនទាំងពីរ គឺជាក្មេងល្អ មានសុខភាពរឹងមាំ មានភាពសប្បាយរីករាយ និងធំឡើង ក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ប៉ា និងម៉ាក់ នឹងនៅទីនេះ ដើម្បីគាំទ្រ និងធ្វើជាមិត្តដ៏ល្អបំផុតរបស់ កូនៗទាំងពីរជារៀងរហូត។ នំនេះ ម៉ាក់បានធ្វើដោយផ្ទាល់ដៃ។ #អាយុ ១ ឆ្នាំហើយ

Margie

បន្ទាប់ពីបានឃើញហើយ អាចនិយាយបានថា ពិតជាមានភាពកក់ក្តៅជាទីបំផុត នៅក្នុងថ្ងៃកំណើតដំបូងរបស់កូនភ្លោះទាំងពីរនាក់នេះ ជាពិសេស បានបង្ហាញឲ្យឃើញថា កូនៗទាំងពីរ ទទួលបានក្ដីស្រលាញ់យ៉ាងពេញទំហឹង ពីឪពុកម្ដាយតែម្ដង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Margie និង កូនភ្លោះទាំងពីរ
Margie និង កូនភ្លោះទាំងពីរ
Margie និង កូនភ្លោះទាំងពីរ
Margie និង កូនភ្លោះទាំងពីរ
ស្វាមីរបស់ Margie និង កូនភ្លោះទាំងពីរ
ស្វាមីរបស់ Margie និង កូនភ្លោះទាំងពីរ
កូនភ្លោះប្រុសស្រី របស់  Margie និង ស្វាមី
កូនភ្លោះប្រុសស្រី របស់  Margie និង ស្វាមី
កូនភ្លោះប្រុសស្រី របស់  Margie និង ស្វាមី
កូនភ្លោះប្រុសស្រី របស់ Margie និង ស្វាមី
Margie និង គ្រួសារ
Margie និង គ្រួសារ
Margie និង គ្រួសារ
Margie និង គ្រួសារ
Margie និង គ្រួសារ
Margie និង គ្រួសារ
ទិដ្ឋភាព នៅក្នុងពិធីខួបកំណើតរបស់ កូនភ្លោះប្រុសស្រី របស់​ Margie និង ស្វាមី
ទិដ្ឋភាព នៅក្នុងពិធីខួបកំណើតរបស់ កូនភ្លោះប្រុសស្រី របស់​ Margie និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T