ចុម! ទារកភ្លោះទើបសម្រាលពីរនាក់ ត្រូវម្ដាយដាក់ឈ្មោះ Covid និង Corona ចំពេលជំងឺកំពុងរាតត្បាត

//s5.kh1.co/71/71fa2a79fbd2b0a758b92d7cb608dd3c3253afbb.jpg
សង្គម

 ០៤-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទារកភ្លោះប្រុសស្រីមួយគូ ត្រូវបានឪពុកម្ដាយដាក់ឈ្មោះថា Covid និង Corona ព្រោះពួកគេទាំងពីរបានសម្រាលចំពេលដែលប្រទេសឥណ្ឌាកំពុងដាក់ក្នុងភាពអាសន្ន ដោយសារតែជំងឺរាតត្បាតថ្មីកូវីដ-១៩

ឥណ្ឌា៖ ទារកភ្លោះប្រុសស្រីមួយគូ ត្រូវបានឪពុកម្ដាយដាក់ឈ្មោះថា Covid និង Corona ព្រោះពួកគេទាំងពីរបានសម្រាលចំពេលដែលប្រទេសឥណ្ឌាកំពុងស្ថិតក្នុងភាពអាសន្ន ដោយសារតែជំងឺរាតត្បាតថ្មីកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Preeti Verma ដែលត្រូវជាម្ដាយរបស់ទារកខាងលើ មកពីរដ្ឋ Chhattisgarh ភាគកណ្ដាលប្រទេសឥណ្ឌាបានមានប្រសាសន៍ថា៖

កូនប្រុសរបស់ខ្ញុំឈ្មោះ Covid និងកូនស្រីឈ្មោះ Corona បានសម្រាលនៅក្នុងមន្ទីរពេទ្យមួយកាលពីថ្ងៃសុក្រ ទី ២៦ ខែមីនា សប្ដាហ៍មុន កំឡុងពេលដែលប្រទេសឥណ្ឌាទាំងមូលកំពុងដាក់បម្រាមមិនឲ្យប្រជាជនចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺថ្មី។

  អ្នកស្រី Preeti Verma

អ្នកស្រីបន្ដថា៖

មុនពេលសម្រាល ពួកយើងបានជួបនូវការលំបាកជាច្រើន ដូច្នេះហើយប្ដីខ្ញុំ និងខ្ញុំចង់រក្សាការចងចាំពីរឿងរ៉ាវដែលកំពុងកើតឡើងកំឡុងពេលនៃថ្ងៃកំណើតរបស់ពួកគេ ទើបពួកយើងសម្រេចដាក់ឈ្មោះបែបនេះ ប៉ុន្ដែនឹងប្ដូរចេញវិញនៅពេលពួកគេធំជាងនេះ។

  អ្នកស្រី Preeti Verma

យ៉ាងណាមិញ ស្ត្រីវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមថា វីរុសនេះពិតជាមានគ្រោះថ្នាក់ និងកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក ប៉ុន្ដែបញ្ហានេះបានធ្វើឲ្យប្រជាជនផ្ដោតសំខាន់លើការរក្សាអនាម័យ ហើយក៏បង្កើននូវទម្លាប់ល្អៗផងដែរ៕

ស្រ្តីជាម្ដាយ និងកូនភ្លោះទាំងពីរ
ស្រ្តីជាម្ដាយ និងកូនភ្លោះទាំងពីរ
មន្ទីរពេទ្យ ដែលទារកភ្លោះសម្រាល
មន្ទីរពេទ្យ ដែលទារកភ្លោះសម្រាល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T