រន្ធត់ណាស់! JiYoung អតីតក្រុម KARA ត្រូវគេបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

//s5.kh1.co/e3/e31d5a6967d3e7c98ce7a111b85531f6c2766bda.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​រន្ធត់​ចិត្តណាស់​ ពេល​លឺដំណឹងថា តារាសម្ដែងល្បី អតីតសមាជិកក្រុម KARA គឺ Kang​ JiYoung ស្រាប់តែជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈពេលដែលនាងត្រលប់មកថតវិញ ហើយក៏ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

កូរ៉េខាងត្បូង ៖ ពិតជាគួរឲ្យ​រន្ធត់​ចិត្តខ្លាំង​ណាស់ តារាសម្ដែងស្រីល្បីឈ្មោះ និងជាអតីតសមាជិកក្រុមចម្រៀង KARA នាង Kang Ji Young ត្រូវ​បាន​រាយការណ៍​ថា​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈពេល​ដែល​នាងកំពុង​​ធ្វើដំណើរ​ ត្រឡប់​មក​ពី​កន្លែង​ថត​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍​ពីអ្នកយកព័ត៌មានម្នាក់​ បាន​បញ្ជាក់ថា ​៖ 

  Kang Ji Young បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នៅ​ពេល​ដែល​ត្រឡប់​មក​ពី​ ការថតរឿង «Late Night Snacking Boy and Girl» វិញ​កាលពី ​វេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១ ខែមេសា។

​យ៉ាងណាមិញ​ មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន ​នៅ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​ក៏​ព្រោះតែភាគីម្ខាង​ទៀត​ ដែលជា​​​​ជន​បង្កហេតុ ​បាន​បើក​បរក្នុង​ស្ថាន​ភាព​​ស្រវឹង ថែម​ទាំង​​បាន​បើកបំពាន​ ​ភ្លើង​សញ្ញា​ចរាចរណ៍​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឡានរបស់​តារាស្រី Kang Ji Young ជ្រុល​ទៅ​បុក​មួយទំហឹងបែបនេះ។

បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​ហើយ ​ខាង​ភ្នាក់​ងារ​របស់​ តារាសម្តែង​ស្រី ​Kang Ji Young ក៏​បានចេញ​មក​បញ្ជាក់​ ពី​ស្ថាន​ភាព​របស់នាង​ថា ពេល​នេះនាង​មិន​មាន​អ្វី​​ធ្ងន់​ធ្ងរ​នោះទេ ហើយ​នាងក៏ត្រូវបានអនុញ្ញាត​ ឲ្យ​ចេញ​មកសម្រាកនៅផ្ទះរួចរាល់ហើយដែរ ​ក៏​ប៉ុន្តែចំពោះ​​ស្ថានភាព​ពេលនេះ ​គឺ​ត្រូវតម្រូវ​ឲ្យ​មាន​ការ​តាម​ដាន ​និង​​ព្យាបាល​ជា​ប្រចាំ​បន្ត​ទៅ​ទៀត។ ដូច្នេះហើយ​ សម្រាប់​ស្ថាន​ភាព​​បច្ចុប្បន្ន​ Kang Ji Young នៅមិនទាន់អាច​វិល​ត្រឡប់ ​ទៅថត​រឿង​វិញ​បាន​ភ្លាម​ៗ​ឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

Kang Ji Young
Kang Ji Young
Kang Ji Young
Kang Ji Young
Kang Ji Young
Kang Ji Young
សមាជិកក្រុម​ KARA
សមាជិកក្រុម​ KARA
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T