ខានឃើញយូរហើយ! ស្ងាត់ៗ Taeyang បង្ហោះវីដេអូថ្មី បញ្ចេញក្បាច់រាំ ធ្វើឲ្យហ្វេនកាន់តែនឹក (មានវីដេអូ)

//s5.kh1.co/3f/3f44c740ee16e5c60fd521cafa45af67657a5316.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បាត់មុខពីសិល្បៈប៉ុន្មានឆ្នាំ ពេលនេះ Taeyang បានត្រលប់មកធ្វើឲ្យហ្វេនៗ រំជួលចិត្តជាថ្មីម្ដងទៀតហើយ ជាមួយវីដេអូថ្មី បញ្ចេញក្បាច់រាំគួរឲ្យចាប់អារម្មណ៍ ជាអ្វីដែលហ្វេនៗនឹកបំផុត។

កូរ៉េខាងត្បូង ៖  ប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុសដ៏ល្បី Taeyang សមាជិកក្រុម BigBang ទើបតែបានបង្ហោះចែករំលែកនូវវីដេអូខ្លីៗ គួរឲ្យចាប់អារម្មណ៍ចំនួនពីរ នៅក្នុង Instagram របស់ខ្លួន ធ្វើឲ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ បានបង្ហាញសកម្មភាពរបស់លោក ពេលកំពុងបង្ហាញក្បាច់រាំយ៉ាងរស់រវើក ជាអ្វីដែលហ្វេនៗនឹកដល់ខ្លាំងបំផុត ព្រោះខានបានឃើញមកជាយូរ។

ក្នុងនោះដែរ មានអ្នកគាំទ្រជាច្រើន បានចូលទៅបញ្ចេញមតិ ថាពួកគេពិតជានឹកដល់លោកខ្លាំងណាស់។​ អ្នកខ្លះបង្ហាញអារម្មណ៍រំភើប គិតថាលោកចូលបន្ទប់ហ្វេកហាត់បែបនេះ ប្រាកដជាកំពុងត្រៀម Come Back ជាថ្មីជាមិនខានឡើយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Taeyang
Taeyang
Taeyang
Taeyang
Taeyang
Taeyang
View this post on Instagram

Yea, must be

A post shared by TAEYANG (@__youngbae__) on

វីដេអូដែលលោកបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T