តោះ! មកស្គាល់ក្រុមទាំង៥ ដែលលេងឈ្នះច្រើនប្រកួតជាងគេនៅ Champions League

//s5.kh1.co/ba/ba0a616f80cbba544e21f9c7b8231b4605d7ac8b.jpg
កីទ្បា

 ០២-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមទាំង៥ ដែលលេងឈ្នះច្រើនប្រកួតជាងគេនៅ Champions League

អឺរ៉ុប៖ UEFA Champions League គឺជាការប្រកួតពានរង្វាន់ក្លិបអាជីពដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៦ មកទល់នឹងពេលបច្ចុប្បន្ន ក្លិបដែលឈ្នះពានរង្វាន់មួយនេះបានច្រើនជាគេគឺ Real Madrid ដែលឈ្នះបានដល់ទៅ១៣ដង ខណៈកាលពីរដូវកាលមុនម្ចាស់ជើងឯកបានទៅលើ Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ Khmerload/KeylaTop នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ក្លិបទាំង៥ ដែលលេងឈ្នះបានច្រើនប្រកួតជាងគេនៅក្នុងប្រវត្តិសាស្រ្ត Champions League៖

៥. Juventus

ជាក្លិបយក្សមួយនៅអ៊ីតាលី Juventus ធ្លាប់គ្រងតំណែងជើងឯក Champions League ២លើក។ ការប្រកួតសរុបក្នុងពានរង្វាន់មួយនេះ ២៧៨ប្រកួត ក្លិបមានមូលដ្ឋាននៅទីក្រុង Turin ឈ្នះបាន១៤០ប្រកួត។

https://s5.kh1.co/__image/w=650,h=398,q=100/de/de7c8482f48a1585d5c9b2b21d8ef04453c9c3d8.jpg
៤. Manchester United

Manchester United ជាក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេនៅជុំវិញពិភពលោក។ ក្រឡេកមកមើលក្នុងការប្រកួតពានក្លិបអាជីពលំដាប់ទីមួយក្នុងតំបន់អឺរ៉ុបវិញ Man UTD លេងបាន២៧៩ប្រកួត និងឈ្នះបាន១៥៤ប្រកួត។

https://s5.kh1.co/__image/w=650,h=473,q=100/9a/9a76394fe42250d850f4f6f59f24e6daf58a0130.jpg
៣. Barcelona

ធ្លាប់ឈ្នះពានរង្វាន់ Champions League បាន៥លើក Barcelona ឈរនៅលេខ៣ ជាក្រុមដែលលេងឈ្នះបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តពានរង្វាន់មួយនេះ។ ក្លិបរហស្សនាមអ្នកមានបុណ្យលេងបានសរុប៣១៧ប្រកួត ក្នុងនោះឈ្នះបាន១៨៧ប្រកួត។

https://s5.kh1.co/__image/w=650,h=464,q=100/4b/4b92b24349629d94004e6903da2870d4cd1bf8b3.jpg
២. Bayern Munich

ឈ្នះជើងឯកបាន៥ដងដូច Barcelona ដែរ ប៉ុន្តែក្លិបអាល្លឺម៉ង់ Bayern Munich ឈរនៅលើក្រុមរបស់លោក Quique Setien មួយចំណាត់ថ្នាក់ក្នុងនាមជាក្រុមលេងឈ្នះបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត Champions League។ Bayern Munich ឈ្នះបាន២០២ប្រកួត ពីការប្រកួតសរុប៣៤៨ប្រកួត។

https://s5.kh1.co/__image/w=600,h=415,q=100/8b/8b1dd95034a6a5a9e7f457e6ca991148f089bfba.jpg
១. Real Madrid

Real Madrid ត្រូវបានគេដឹងថាជាក្រុមដែលជោគជ័យខ្លាំងក្នុងពានរង្វាន់ Champions League។ មិនត្រឹមតែប៉ុណ្ណោះ​ Real Madrid ឈ្នះបានដល់ទៅ២៦២ប្រកួត ពីការលេងសរុប៤៣៨ប្រកួត និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ជាក្រុមលេងឈ្នះបានច្រើនប្រកួតជាងគេបំផុត៕

https://s5.kh1.co/__image/w=650,h=434,q=100/c2/c266c5440f772dd91640c04b28f3251e61556f10.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T