ក្រមុំៗសុំខ្មាស! មួយឈុតនេះ ឱក សុគន្ធកញ្ញា កាន់តែស្អាត លេចធ្លោខ្លាំង

//s5.kh1.co/74/742964e3612e5e77feb86123ed40b1ce3742b633.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយបានមកជាមួយនឹង ឈុតសម្លៀកបំពាក់បែបរ៉ូប ដែលមានការច្នៃម៉ូតដ៏ទាក់ទាញ ជាពិសេស បានជួយលើកសម្រស់របស់នាងឲ្យមើល ទៅកាន់តែមានភាពស្រស់ស្អាត មានមន្តស្នេហ៍កាន់តែខ្លាំងឡើង។

ភ្នំពេញ៖ ដូចដែលប្រិយបានជ្រាបមកហើយ ពីកំពូលតារាចម្រៀងដ៏ល្បី អ្នកនាង ឱក​ សុគន្ធកញ្ញា ដែលបានចូលប្រឡូកនៅក្នុងសិល្បៈវិញ ក្រោយពីសម្រាលកូនប្រុសរួច តែនាង ក៏នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន​ ព្រមទាំងបានចេញនូវបទចម្រៀងថ្មីៗ​ ដែលមានភាពពេញនិយម សម្រាប់ ហ្វេនៗ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើនិយាយ ពីសម្រស់របស់នាងវិញ ឃើញថាបើទោះបីជា មានកូនរួចទៅហើយក្ដី តែនាងនៅតែមានភាពស្រស់ស្អាត មិនចាញ់ពីមុននោះឡើយ ជាពិសេស មួយរយៈចុងក្រោយមកនេះ នាងកាន់តែលេងខ្លួនជាមួយនឹងស្ទាយ៍យ៉ាងទាន់សម័យ​ ទាំងការតុបតែងមុខមាត់ ព្រមទាំងម៉ូតសម្លៀកពាក់ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ឲ្យហ្វេនៗជាច្រើន ទស្សនាមិនជិនណាយទៀតផង។

ម៉្យាងវិញទៀត ថ្មីៗនេះនាងមិនបានធ្វើឲ្យហ្វេនៗ ខកបំណងនោះឡើយ ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក  ដែលបានលេងខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់បែបរ៉ូប ដែលមានការច្នៃម៉ូតដ៏ទាក់ទាញ  ជាពិសេសបានជួយលើកសម្រស់របស់នាងឲ្យមើល ទៅកាន់តែមានភាពស្រស់ស្អាត មានមន្តស្នេហ៍កាន់តែខ្លាំងឡើង ដែលអាចនិយាយបានថាក្រមុំៗជាច្រើន ពិតជាលួចច្រណែននឹងសម្រស់របស់ អ្នកម៉ាក់ៗរូបនេះជាមិនខាន ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង កូនប្រុស 
ឱក សុគន្ធកញ្ញា និង កូនប្រុស 
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
រូបភាព ឱក សុគន្ធកញ្ញា នៅក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ
ឱក សុគន្ធកញ្ញា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T