ហ្វេន ខំតែស្លុត តែចុងក្រោយ Jaejoong សារភាពថា រឿងឆ្លងជំងឺកូរ៉ូណានោះ គ្រាន់តែកុហកលេង!

//s5.kh1.co/28/287ac7711f38e60c21afca923985c3402d890543.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិច Jaejoong បានបង្ហោះសារបញ្ជាក់ថា លោកបានឆ្លងជំងឺកូរ៉ូណាហើយ ទើបធ្វើឲ្យហ្វេនៗក៏ដូចជាមហាជន មានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។

កូរ៉េខាងត្បូង ៖ មិនដល់មួយម៉ោងផង បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់សាធារណជន ពិសេសេហ្វេនៗរបស់លោកផ្ទាល់ JaeJoong ស្រាប់តែសារភាពប្រាប់មកវិញថា រឿងដែលលោកបានប្រកាសមុននេះ ថាលោកឆ្លងជំងឺកូរ៉ូណា នោះគឺជារឿងកុហសទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kim JaeJoong បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីថា លោកគ្រាន់តែលេងសើច ជាមួយហ្វេនៗនៅក្នុងថ្ងៃ April Fool'day ប៉ុណ្ណោះ។ តាមការពិតទៅ បច្ចុប្បន្ននេះ តារាចម្រៀងរូបនេះ កំពុងតែមមាញឹកខ្លាំង ជាមួយនឹងកម្មវិធីតន្រ្តីនៅជប៉ុន។

ទោះបីជាយ៉ាងនេះក្ដី គេសង្កេតឃើញថា JaeJoong ទទួលបានមតិរិះគន់ជាច្រើន ដោយសារតែការលេងសើចរបស់លោក។ មនុស្សជាច្រើនបានលើកឡើងថា វាពិតជាមិនសមរម្យនោះទេ ក្នុងការលេងសើចចំពោះរឿងបែបនេះ ព្រោះវាជាអ្វីដែលពិភពលោកកំពុងតែខ្លាចរអា៕

ទស្សនារូបភាពខាងក្រោម ៖ 

Kim JaeJoong 
Kim JaeJoong 
Kim JaeJoong 
Kim JaeJoong 
Kim JaeJoong 
Kim JaeJoong 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T