ចុមយក្ស! គ្រាន់តែឮចង់ចាកចេញ Spurs ដាក់តម្លៃខ្លួន Kane ថ្លៃកប់ក្ដោងរហូតដល់…

//s5.kh1.co/a1/a1979f0f4a16ad4031d890f04b0f88f76faa8b5f.jpg
កីទ្បា

 ០១-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Spurs ដាក់តម្លៃខ្លួន Kane ២០០លានផោន

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃខ្សែប្រយុទ្ធ Harry Kane ថ្លៃកប់ពពករហូតដល់ទៅ ២០០លានផោន (ឬប្រមាណ ២៤៧លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២៦ឆ្នាំ រកបាន១៨១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៧៨ប្រកួតឲ្យ Spurs គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ យ៉ាងណាមិញ កាលពីពេលថ្មីៗ គេបានបង្ហើបពីការចែកផ្លូវគ្នា ជាមួយក្លិបដែលមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ដោយលើកឡើងថា គេនឹងចាកចេញប្រសិនបើក្រុមមិនមានការរីកចម្រើន

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

ជាការពិតណាស់ តាំងពីឆ្នាំ២០០៨មក ក្លិបមាន់ខ្នាយមាសមិនដែលលើកពានរង្វាន់ណាមួយបាន១ដងនៅឡើយទេ ហើយសម្រាប់រដូវកាលនេះ មិនថាការប្រកួតពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក Spurs សុទ្ធតែបានធ្លាក់ចេញទៅហើយ នៅឡើយតែកាប្រកួតដណ្ដើមពានរង្វាន់ Premier League ប៉ុណ្ណោះ។ ប៉ុន្តែ ​Spurs មានភាគរយតិចណាស់ ដែលអាចនឹងឈ្នះ បើមើលទៅលើគម្លាតពិន្ទុរវាងពួកគេ និងក្រុមកំពូលតារាង Liverpool។

ដោយឡែកបើយោងតាមការចុះផ្សាយរបស់កាសែត The Evening Standard ប្រធានក្លិប Tottenham លោក Daniel Levy បានដាក់តម្លៃខ្លួនជម្រើសជាតិអង់គ្លេសរូបនេះ ២០០លានផោន ដើម្បីបញ្ចៀសចំណាប់អារម្មណ៍ក្លិបផ្សេងៗ ដែលចង់បានរូបគេ។

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបបិសាចក្រហម Manchester United ជាក្លិបដែលចាប់ចិត្តទៅលើ​ Kane ប៉ុន្តែសម្រាប់តម្លៃខ្លួនថ្លៃបែបនេះ ពួកគេទំនងជាបង្វែរទិសដៅទៅរកខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho ឬ Erling Braut Haaland វិញ។

គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Kane នៅកីឡដ្ឋាន Tottenham Hotspur Stadium នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៤ឯណោះ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T