អុញលេង Mourinho បាត់! កីឡាករឆ្នើមម្នាក់នេះនិយាយថា បើ Spurs នៅតែយ៉ាប់យ៉ឺននោះខ្លួននឹងចាកចេញ

//s5.kh1.co/06/061c17a3cc1246807ccbdf71776aad4fcf7d89a6.jpg
កីទ្បា

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើម Harry Kane បាននិយាយថា បើ Spurs នៅតែយ៉ាប់យ៉ឺននោះខ្លួននឹងចាកចេញ

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានបង្ហើបពីការចែកផ្លូវគ្នាជាមួយក្លិប Tottenham Hotspur ដោយនិយាយថា គាត់អាចនឹងចាកចេញប្រសិនបើគាត់មានអារម្មណ៍ថាក្រុមមិនមានការរីកចម្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kane ស្រលាញ់ក្លិបដែលមូលដ្ឋាននៅទីក្រុងឡុងដ៍ ប៉ុន្តែបំណងក្នុងការឈ្នះពានរង្វាន់របស់គេ ហាក់ជាកត្តាជំរុញឲ្យគេកាត់ចិត្តពីក្លិបមួយនេះ។

  ខ្សែប្រយុទ្ធឆ្នើម Harry Kane
  ខ្សែប្រយុទ្ធឆ្នើម Harry Kane

នៅពេលត្រូវបានលោក Jamie Redknapp សួរថា តើនឹងស្នាក់នៅ Spurs រហូតដល់បញ្ចប់អាជីពមែនទេ? ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំស្រលាញ់ Spurs ហើយក្លិបមួយនេះ នឹងស្ថិតក្នុងចិត្តខ្ញុំជានិច្ច។ ខ្ញុំតែងតែនិយាយជាយូរណាស់មកហើយថា ប្រសិនបើពួកយើងមិនរីកចម្រើន ឬដើរក្នុងទិសដៅមួយមិនត្រឹមត្រូវ នោះខ្ញុំនឹងមិនមែនជាមនុស្សដែលចាំតែអង្គុយទីនេះ រង់ចាំទទួលផលនោះទេ។ ខ្ញុំជាកីឡាករមានមហិច្ឆតា ខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ។ 

កីឡាករ Harry Kane
  ខ្សែប្រយុទ្ធឆ្នើម Harry Kane
  ខ្សែប្រយុទ្ធឆ្នើម Harry Kane

គួរឲ្យដឹងថា Kane បានផ្លាស់ពី Leicester City មកចូលរួមជាមួយក្រុម​ Spurs តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមរហស្សនាម មាន់ខ្នាយមាសបាន២៧៨ប្រកួត ស៊ុតបញ្ចូលទីបាន១៨១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣០ដង៕

ប្រភពMarca

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T