រកឯណាបាន ទោះលែងគ្នាហើយ ប្រពន្ធដើម Katie Price នាំកូនៗទៅចូលរួមមង្គលការ អតីតស្វាមី ដោយស្នាមញញឹម

//s5.kh1.co/6b/6b6a1513becfd582987d667bfd418c7819771fea.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាស្រី Katie Price ត្រូវបានអតីតប្តីដើម លោក Kieran Hayle អញ្ជើញមកក្នុងពិធីមង្គលការរបស់គាត់និង សង្សារថ្មីរបស់គាត់ផងដែរ ជាងនេះទៀត ការអញ្ជើញនេះមិនត្រឹមតែរូបនាងនោះឡើយ គឺបូករូមទាំងកូនៗទាំងប្រាំ ដែលជាចំណងដៃរបស់អ្នកទាំងពីរកាលនៅជាប្តីប្រពន្ធនឹងគ្នា ។

បរទេស៖ ទស្សនិកជនដែលនិយមតាមដាន ព័ត៍មានតារា ប្រាកដជាស្គាល់ កំពូលតារាស្រី ដែលមានសង្សារច្រើនរាប់ភ្លេច មានឈ្មោះថា Katie Price ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាស្រីរូបនេះ មានទេពកោសល្យ និងសមត្ថភាពអាចធ្វើការ ជាច្រើនមុខដូចជា តារាម៉ូដែល អ្នកចម្រៀង អ្នកនិពន្ធ អ្នកជំនួញ ជាដើម ដែលធ្វើឲ្យសន្ទុះនៃការគាំទ្រ ទៅលើរូបនាង កាន់តែមានប្រជាប្រិយភាពខ្លាំងទៅៗ ថែមបានមួយ កម្រិតទៀតផងដែរ។

ជាក់ស្តែង ថ្មីៗនេះ តារាស្រី Katie Price ត្រូវបានអតីតប្តីដើម លោក Kieran Hayle អញ្ជើញមក ក្នុងពិធីមង្គលការរបស់គាត់ ជាមួយនឹងសង្សារថ្មី ផងដែរ។ ជាងនេះទៀត ការអញ្ជើញនេះ មិនត្រឹមតែ មានវត្តមាន រូបនាងនោះឡើយ គឺបូករូមទាំង កូនៗទាំងប្រាំ ដែលជាចំណងដៃ របស់អ្នកទាំងពីរ កាលនៅជាប្តី ប្រពន្ធនឹងគ្នា ថែមទៀត។

ខណៈពេលនេះ តារាស្រី Katie Price និងកូនទាំងប្រាំ កំពុងតែសម្ងំក្នុងផ្ទះ ដោយមិនអាចចេញក្រៅ បានដោយសារការខ្លាច វីរុសកូរ៉ូណា ដែលកំពុងផ្ទុះខ្លាំងនៅក្រៅផ្ទះ។

សូមចូលមើល រូបភាពខាងក្រោម៖

Kieran Hayle
Kieran Hayle
Katie Price
Katie Price
Katie Price Kieran Hayle និងកូនៗ
Katie Price Kieran Hayle និងកូនៗ
Katie Priceនិង​ សង្សារថ្មី Kieran Hayle
Katie Priceនិង​ សង្សារថ្មី Kieran Hayle
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T