ស្រមៃមិនចេញទេ! ពេលដែល V ស្រាប់តែសុំហ្វេនម្នាក់ធ្វើជាគ្រូបែបនេះ

//s5.kh1.co/16/16f61c54f37670e2ef2967c4bf5c2139734eff28.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វេនៗមិនអាចបញ្ឈប់អារម្មណ៍រំភើប ជំនួសនាងបានឡើយ។ មានមនុស្សជាច្រើន ចាប់ផ្ដើមស្រម៉ៃថា ខ្លួនកំពុងតែអង្គុយនៅក្នុងស្ទូឌីយោ បង្រៀន V ផាត់ពណ៌និងគូរគំនូរយ៉ាងរីករាយ។

កូរ៉េខាងត្បូង ៖ នេះជាប្រតិកម្មដ៏គួរឲ្យរំភើបបំផុត ហើយក៏ធ្វើឲ្យហ្វេនៗទូទាំងពិភពលោក ច្រណែននឹងហ្វេនម្នាក់នោះ ខ្លាំងបំផុតផងដែរ ដោយសារតែនាងទទួលបាន ពាក្យពោលសរសើរពី V ដោយប្រយោលបែបនេះ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមកគេសង្កេតឃើញថា មានគំនូររូបសមាជិកក្រុម BTS ស្អាតៗជាច្រើន ត្រូវបានគេបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត ប៉ុន្តែប្រហែលជាហ្វេនៗ មិនធ្លាប់បានដឹងឡើយថា V មានប្រតិកម្មបែបណា ពេលដែលឃើញរូបស្អាតៗទាំងនោះរបស់ខ្លួន។

យ៉ាងណាមិញ កាលពីយប់មិញនេះ មានអ្នកគាំទ្រដ៏សំណាងម្នាក់ ទទួលបានពាក្យពោលសរសើរពី V បន្ទាប់ពីខ្លួនបានបង្ហោះ គំនូររូបរបស់ V មួយសន្លឹកនៅក្នុង Weverse

រូបគំនូរមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាហ្វេនៗ មិនលើកលែងសូម្បីតែ V។ គ្រាន់តែឃើញភ្លាម V ក៏បានចូលទៅបញ្ចេញមតិយោបល់ភ្លាមថា ៖

ខ្ញុំចង់រៀនគូរគំនូរ អ្នកគ្រូ!

V

ពាក្យខ្លីៗ ដែលបង្កប់អត្ថន័យថា រូបគំនូរមួយសន្លឹកនេះ វាពិតជាស្រស់ស្អាត រហូត V ចង់សុំនាងឲ្យធ្វើជាគ្រូ បង្រៀនលោកគូរគំនូរឲ្យបានស្អាតបែបនេះ។

ហ្វេនៗមិនអាចបញ្ឈប់អារម្មណ៍រំភើប ជំនួសនាងបានឡើយ។ មានមនុស្សជាច្រើន ចាប់ផ្ដើមស្រម៉ៃថា ខ្លួនកំពុងតែអង្គុយនៅក្នុងស្ទូឌីយោ បង្រៀន V ផាត់ពណ៌គំនូរយ៉ាងរីករាយ៕

ទស្សនារូបភាពខាងក្រោម ៖

V
V
V
V
V
V
V
V
រូបគំនូររបស់ហ្វេន
រូបគំនូររបស់ហ្វេន
មតិយោបល់ពី V
មតិយោបល់ពី V
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T