Covid-19 កំពុងវាយប្រហារពិភពលោក មិនអាចដើរលេងបាន មានអី Sririta ប្រើវិធីទាំងនេះ ដើរបានច្រើនកន្លែង

//s5.kh1.co/92/92228058fcbac3d0b9def6bf2b10b661a812a1f9.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជា តារាស្រីរូបនេះ មិនបានដើរលេងទៅណាឆ្ងាយក៏ដោយ តែ នាង បានធ្វើឲ្យ ហ្វេនៗ មានការភ្ញាក់ផ្អើល និង មានអ្នកសរសើរជាច្រើន ដោយ កាលពីពេលថ្មីៗ នេះ នាងបានបង្ហោះរូបភាពមួយចំនួន នៅលើ​Instagram របស់នាងផ្ទាល់ ដោយរូបភាពទាំងនោះ ​​​​​​​​​​​​​​​​​​​​​​បានបង្ហាញថា នាងបានដើរលេងជាច្រើនកន្លែង ព្រមទាំងបង្អួតសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង។

ថៃ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ប្រាកដជាបានស្គាល់រួចមកហើយ តារាស្រី Sri Rita Jensen ដែល កន្លងមក នាងបានឆាបឆក់យកប្រជាប្រិយភាពរបស់នាង ពីអ្នកគ្រាំ បានយ៉ាងច្រើន តាមរយៈ ទេពកោសល្យ ការសម្ដែងរបស់នាង ជាពិសេសគឺរូបសម្រស់របស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែមុននេះ នាងក៏បានចូលរោងការជាមួយកម្លោះសង្ហាម្នាក់ផងដែរ ដោយបានប្រារព្ធធ្វើពិធីអាពាហ៍ពិពាហ៍យ៉ាងអធិកអធម និងមានភ្ញៀវចូលរួមជាច្រើន ទន្ទឹមនឹងពិភពលោក កំពុងជួបនិងការរីករាលដាលនូវជម្ងឺ Covid-19 ដែរនោះ ទើបធ្វើឲ្យ ក្រោយរៀបការរួច នាងនឹងស្វាមី មិនអាចបានដើរលេងកម្សាន្តបានផងដែរ ដោយត្រូវនៅតែក្នុងផ្ទះ មិនអាចចេញក្រៅបានបើគ្មានការចាំបាច់ គឺដើម្បីការពារខ្លួនឯង និងអ្នកដទៃកុំឲ្យមានការឆ្លងនូវ Covid-19 កាន់តែច្រើនផងដែរ។

ទន្ទឹមនឹងនេះ បើទោះបីជា តារាស្រីរូបនេះ មិនបានដើរលេងទៅណាឆ្ងាយក៏ដោយ តែ នាង បានធ្វើឲ្យ ហ្វេនៗ មានការភ្ញាក់ផ្អើល និង មានអ្នកសរសើរជាច្រើន ដោយ កាលពីពេលថ្មីៗ នេះ នាងបានបង្ហោះរូបភាពមួយចំនួន នៅលើ​Instagram របស់នាងផ្ទាល់ ដោយរូបភាពទាំងនោះ ​​​​​​​​​​​​​​​​​​​​​​បានបង្ហាញថា នាងបានដើរលេងជាច្រើនកន្លែង ព្រមទាំងបង្អួតសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង មានទាំងនៅមាត់សមុទ្រ ទឺកធ្លាក់ ចម្ការតែ ចម្ការផ្កាឈូករ័ត្ន និងកន្លែងជាច្រើនទៀត ប៉ុន្តែ រូបភាពទាំងនោះគឺគ្រាន់តែជាការកាត់តដោយប្រើក្នុងកម្មវិធី Photoshop ប៉ុណ្ណោះ។  យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះ នាងត្រូវបានហ្វេនៗ ដែលស្រលាញ់ចូលចិត្តនាងសរសើរជាច្រើនផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម!!!

Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T