មានអ្នកឆ្លង Covid-19 ក្នុងមង្គលការ ពេលនេះ Namfon និង ស្វាមី នាំគ្នាទៅធ្វើតេស្ត តែលទ្ធផលបែរជា...

//s5.kh1.co/00/00c40971b6ab0fbae11f8a602d7e9065d138b85e.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីបានដឹងថា មានអ្នកឆ្លងជំងឺ Covid-19 នៅក្នុងពីធីមង្គលការរបស់ខ្លួន តារាស្រី Namfon និង ស្វាមី បាននាំគ្នា ទៅធ្វើតេស្តពិនិត្យ ព្រមទាំងបានបង្ហាញ នៅក្នុងបណ្ដាញសង្គម ដែលលទ្ធផលរបស់អ្នកទាំងពីរ ចេញមក មានផល អវិជ្ចមាន មានន័យថា គ្មានការឆ្លងមេរោគនោះទេ

ថៃ៖ បន្ទាប់ពីទទួលបាន ដំណឹងថា នៅក្នុងពិធីរៀបការរបស់ខ្លួន កាលថ្ងៃទី ២០ ខែមីនា កន្លងទៅនេះ មានអ្នកឆ្លងជំងឺ Covid-19 តារាសម្ដែងស្រី Namfon ព្រមទាំងស្វាមី កាន់តែមានការប្រុងប្រយ័ត្នខ្លាំងឡើង ជាពិសេស អ្នកទាំងពីរ ក៏បានទាក់ទងទៅ បណ្ដាភ្ញៀវកិត្តិយស ដែលបានមកចូលរួម ឲ្យមានការត្រួតពិនិត្យ ក៏ដូចជាឃុំខ្លួនឯង នៅក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីរងចាំតាមដានរោគសញ្ញាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនយូរប៉ុន្មាន Namfon និង​ស្វាមី បាននាំគ្នា ទៅធ្វើតេស្តពិនិត្យរកមេរោគ ដើម្បីឲ្យប្រាកដច្បាស់ ដោយកាលពីពេលថ្មីៗនេះ នាង ព្រមទាំងស្វាមី បានបង្ហោះលទ្ធផលធ្វើតេស្តនោះ នៅលើបណ្ដាញសង្គម Instagram ដែលលទ្ធផលរបស់អ្នកទាំងពីរ ចេញមក មានផល អវិជ្ជមាន មានន័យថា គ្មានការឆ្លងមេរោគនោះទេ។

នៅក្នុងនោះដែរ នាងក៏បានបង្ហោះសារមួយថា៖ 

ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នក ដែលមានការព្រួយបារម្ភចំពោះ ខ្ញុំ និង​បង Arm សូមអរគុណអស់ពីបេះដូង សម្រាប់ការលើកទឹកចិត្ត និង សម្រាប់ការសប្បាយចិត្តរបស់អ្នករាល់គ្នា។ ជាពិសេស អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយខ្ញុំ និង បង Arm នៅក្នុងការងារ ក្នុងអំឡុងពេល ៨ ទៅ ៩ ថ្ងៃនេះ ហើយអាចនឹងរងផលប៉ះពាល់ ពីព័ត៌មាននេះ។ សម្រាប់ ខ្ញុំ និង បង Arm ក៏បានទៅធ្វើតេស្តពិនិត្យរកមើល ជំងឺ Covid-19 នៅមន្ទីរពេទ្យ កាលពីថ្ងៃទី ២៧ ខែមីនា រួចហើយ ឥឡូវនេះ លទ្ធផលក៏ចេញមកហើយ ខ្ញុំ និង បង Arm មិនមានការឆ្លងមេរោគនោះទេ តែដើម្បីសុវត្ថិភាព ខ្ញុំ និងគាត់ នឹងបន្តឃុំខ្លួនឯង រហូតដល់គ្រប់ ១៤ ថ្ងៃ ។ យ៉ាងណា សូមអញ្ជើញ បងប្អូនជាទីស្រឡាញ់ទាំងអស់ រួមគ្នានៅផ្ទះដើម្បីកាត់បន្ថយហានិភ័យរួមគ្នា។

សាររបស់​ Namfon

ក្រោយពីបានជ្រាប ពីលទ្ធផលធ្វើតេស្តរបស់ Namfon និងស្វាមីរបស់នាង រួចមក បណ្ដាហ្វេនៗ ព្រមទាំងមិត្តៗ ជាច្រើន បានបង្ហាញពី ភាពរីករាយចំពោះអ្នកទាំងពីរ ព្រមទាំងលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្​យអ្នកទាំងពីរជៀសឆ្ងាយ ពីជំងឺនេះ​ ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon 
Namfon 
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
លទ្ធផលធ្វើតេស្តរបស់ ស្វាមី Namfon
លទ្ធផលធ្វើតេស្តរបស់ ស្វាមី Namfon
លទ្ធផលធ្វើតេស្តរបស់ Namfon
លទ្ធផលធ្វើតេស្តរបស់ Namfon
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T