អ្នកណាបែបនេះខ្លះ? អារម្មណ៍ពិត ពេជ្រ សូលីកា និងគូដណ្ដឹង ជិតក្លាយជាឪពុកម្តាយគេ លើកដំបូង (មានវីដេអូ)

//s5.kh1.co/a6/a6af41a9b7f13b02d52f346014912998acbd3274.png
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គូដណ្ដឹង របស់នាងបានបង្ហោះវីដេអូ មួយគួរឲ្យចាប់អារម្មណ៍ ដោយអ្នកទាំងពីរបានបង្ហាញពីអារម្មណ៍ខ្លះៗពាក់ពា័ន្ធជាមួយកូនក្នុងផ្ទៃ ស្របពេលអ្នកទាំងពីរនឹងក្លាយពី ម៉ាក់ ប៉ាគេក្នុងពេលឆាប់ៗ។

ភ្នំពេញ៖​ ប្រិយមិត្តអ្នកអានច្បាស់​ជាបានដឹងថា តារាចម្រៀងស្រី ពេជ្រ សូលីកា កំពុងពរពោះកូនក្នុងផ្ទៃ ដោយពេលនេះ នាងក៏ជិតដល់ខែសម្រាលកូនផងដែរ តែនាងនៅតែមិនបង្ហាញថា នាងពរពោះកូនក្នុងផ្ទៃ ជាកូនប្រុស ឬស្រីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេល កំពុងពរពោះកូនក្នុងផ្ទៃផងដែរ ក៏មានគូដណ្ដឹងរបស់នាងនៅជួយមើលថែ និង លើកកម្លាំងចិត្តដល់រូបនាងគ្រប់ពេល ដោយក្នុងនោះ ពេជ្រ សូលីកា និង គូដណ្ដឹង តែងតែមានសកម្មភាពទៅណាមកណាជាមួយគ្នា ហើយបង្ហាញពីភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារ។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ គូដណ្ដឹង របស់នាងបានបង្ហោះវីដេអូ មួយគួរឲ្យចាប់អារម្មណ៍ ដោយអ្នកទាំងពីរបានបង្ហាញពីអារម្មណ៍ខ្លះៗពាក់ព័ន្ធជាមួយកូនក្នុងផ្ទៃ ស្របពេលអ្នកទាំងពីរនឹងក្លាយពី ម៉ាក់ ប៉ាគេក្នុងពេលឆាប់ៗនេះ។ ដោយ គូដណ្ដឹងនាងបាននិយាយថា រូបលោកមានអាយុត្រឹមតែបុណ្ណឹង តែក៏ជិតក្លាយជាប៉ាគេទៅហើយនៅពេលដែលរូបលោកបានដឹងថា ពេជ្រ សូលីកា មានផ្ទៃពោះដំបូងរូបលោកពិតជារំភើប ជាពិសេសពេលឆ្លុះមើលអេកូទៅបាន ឮសម្លេងបេះដូងកូនលោតម្តង ហើយរូបលោក នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន។

លើសពីនេះតារាស្រីរូបនេះក៏បានបន្តថា នៅពេលឃើញរបស់របរក្មេងៗគឺ នាងមានអារម្មណ៍ពិតជាចង់ឃើញមុខកូនរបស់នាងខ្លាំងតែម្តង ទាំងនេះហើយដែលជាអារម្មណ៍ពិតរបស់តារាស្រីរូបនេះ ដែលបានក្លាយជាម្តាយគេឆាប់ៗ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពទាំងនេះក៏មានលើម្តាយដែលទើបតែមានកូនដំបូងផងដែរ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា និង គូដណ្ដឹង
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T