ហេតុតែចង់បាន! Barca សុខចិត្តលះបង់កីឡាករ៥នាក់នេះ ឲ្យ Inter ជាថ្នូរដោះដូរយក Martinez

//s5.kh1.co/9f/9faa2ebe57b7c0895881e7103624bc44c51ae1a6.jpg
កីទ្បា

 ២៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Barca គ្រោងដាក់កីឡាករ Arturo Vidal, Arthur Melo, Jean-Clair Todibo, Carles Alena និង Nelson Semedo ជាថ្នូរដោះដូរយក Martinez

អេស្ប៉ាញ៖ រយៈពេលជាច្រើនឆ្នាំកន្លងមក ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បានចំំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ទៅលើកីឡាករណាម្នាក់ ដែលពួកគេចង់បាន និងត្រូវការ ដូច្នេះដើម្បីកំណត់ក្នុងការចាយវាយរបស់ក្លិបធំៗទាំងអស់នោះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានចងក្រងនៅច្បាប់មួយគឺច្បាប់ Financial Fair Play ដែលជាច្បាប់ “តុល្យភាព​ហិរញ្ញ​វត្ថុ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីខែកុម្ភៈកន្លងទៅ ក្លិបមេឃខៀវ Manchester City ទើបនឹងត្រូវបាន UEFA រកឃើញថា បានចាយវាយក្នុងការទិញដូរកីឡាករហួសកម្រិត ដែលបច្ចុប្បន្នពួកគេកំពុងប្រឈមនឹងការរងពិន័យមិនអាចចូលប្រកួតពានរង្វាន់ Champions League រយៈពេល២រដូវកាល។

យ៉ាងណាមិញ ក្លិបធំៗផ្សេងទៀត ក៏មិនចង់ទទួលរងពិន័យដូច Man City នោះដែរ ដោយពួកបានគេរិះរកនូវវិធីសាស្រ្តផ្សេងៗដើម្បីគេចផុតពីការដាក់ទោសទណ្ឌរបស់ UEFA នៅពេលចាយវាយទិញកីឡាករដែលមានតម្លៃខ្លួនថ្លៃ។

ក្នុងនោះគេមើលឃើញថា បច្ចុប្បន្នក្លិបធំៗជាច្រើននិយម ដាក់កីឡាករក្នុងកិច្ចព្រមព្រៀងដើម្បីដោះរដូរគ្នា ជាជាងការចំណាយលុយទាំងស្រុងតែម្ដង។ តួយ៉ាង តាមរយៈរបាយការណ៍របស់កាសែត The Sun កាលពីពេលថ្មីៗ ក្លិប Barcelona មានគម្រោងលះបង់កីឡាកររបស់ខ្លួនរហូតដល់ទៅ៥រូប ទៅឲ្យក្រុម Inter Milan ដើម្បីជាថ្នូរដោះដូរយកខ្សែប្រយុទ្ធ កំពុងឡើងកូដ Lautaro Martinez

ខ្សែប្រយុទ្ធ Lautaro Martinez
ខ្សែប្រយុទ្ធ Lautaro Martinez

ប្រភពខាងលើបានបន្ថែមទៀតថា កីឡាករទាំង៥រូបនោះរួមមាន Arturo Vidal, Arthur Melo, Jean-Clair Todibo, Carles Alena និង Nelson Semedo

 កីឡាករទាំង៥រូប
 កីឡាករទាំង៥រូប

ទោះជាយ៉ាងណា ការផ្ដល់ជូននេះ ទំនងជាមិនមែនជាអ្វីដែលក្រុម Inter ចង់បាននោះទេ ដោយយោងតាមការចុះផ្សាយរបស់កាសែត Sport ក្លិបយក្សអ៊ីតាលី នឹងទទួលតែលុយសុទ្ធពី Barca ប៉ុណ្ណោះ ដោយពួកគេទាមទារចង់បានតម្លៃប្រមាណ១២០លានដុល្លារ ពីក្លិបយក្សនៅតំបន់កាតាឡាន់ ដែលនេះជាតម្លៃទិញផ្ដាច់កុងត្រារបស់​ Martinez៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T