ថ្លៃគួរសម! Inter ប្រាប់ Barca ថាអត់យកកីឡាករជាការដោះដូរទេ តែបើចង់បាន Martinez ត្រូវចំណាយលុយសុទ្ធរហូតដល់ទៅ…

//s5.kh1.co/17/17dedeeb3ca76fdabc73be08b9a773965747a439.jpg
កីទ្បា

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Inter ទាមទារតម្លៃ១២០លានដុលា្លរ ពី Barcelona សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Martinez

អ៊ីតាលី៖ ក្លិបយក្សអ៊ីតាលី ​Inter Milan ត្រូវបានគេរាយការណ៍ថា នឹងមិនទទួលសំណើក្រោម១២០លានដុល្លារដាច់ខាតពី Barcelona ប្រសិនបើពួកគេចង់បានខ្សែប្រយុទ្ធឆ្នើម Lautaro Martinez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lautaro Martinez
ខ្សែប្រយុទ្ធ Lautaro Martinez

យោងតាមការបញ្ជាក់របស់កាសែត Sport ក្លិប Inter នឹងទទួលតែលុយសុទ្ធពី Barca ប៉ុណ្ណោះ ដោយពួកគេមិនត្រូវការឲ្យក្លិបយក្សនៅតំបន់កាតាឡាន់ដាក់កីឡាករក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយក Martinez នោះទេ។

របាយការណ៍កាលពីពេលថ្មីៗ បានអះអាងថា Barca គ្រោងដាក់ខ្សែបម្រើ Arturo Vidal ដែលជាសំណព្វចិត្តរបស់លោក Antonio Conte កាលនៅ Juventus ក្នុងកិច្ចព្រមព្រៀង បូករួមជាមួយលុយសុទ្ធមួយចំនួន ផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនទៅកាន់កីឡដ្ឋាន Camp Nou។ យ៉ាងណាមិញ សំណើនេះ ត្រូវបាន Inter បដិសេធ ដោយពួកគេទាមទារចង់បានតម្លៃ១២០លានដុល្លារពី Barca ដែលជាតម្លៃទិញផ្ដាច់កុងត្រារបស់​ Martinez ។

លោក Antonio Conte ជាមួយនឹងកីឡាករ Vidal
លោក Antonio Conte ជាមួយនឹងកីឡាករ Vidal

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ នៅតែបន្តទម្រង់លេងបានល្អ ពោលក្នុងចំណោមការបង្ហាញខ្លួន៣១ប្រកួត គេរកបានបាន១៦គ្រាប់ហើយ និងបញ្ជូនបាលឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T