មុនប៉ូលីសឃាត់ខ្លួន! មេខ្លោងដែលបោកក្មេងស្រីៗថតវីដេអូអាសអាភាសនេះ ធ្លាប់ផ្ញើសារទៅគម្រាមអ្នកកាសែត

//s5.kh1.co/95/95a9c8a64459e5c939c4dc74b10850b36f22f3ce.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ត្រលប់ទៅកាន់ថ្ងៃទី ១៧ ខែមករាវិញ ជាពេលដែល Jo Joo Bin បានផ្ញើរសារទៅគម្រាម បុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ SBS នៅក្នុង Telegram យ៉ាងសាហាវ ធ្វើដូចជាខ្លួន មិនខ្លាចញញើតនឹងច្បាប់បន្តិចសោះ។

កូរ៉េខាងត្បូង ៖ ប្រិយមិត្តបានជ្រាបរួចមកហើយថា រឿងGroup Chat «Nth Room» នៅក្នុង Telegram ដែលទើបតែបែកធ្លាយនេះ គឺជាព័ត៌មានក៏ក្ដៅគគុកមួយ នៅកូរ៉េខាងត្បូង បន្ទាប់ពីរឿងរ៉ាវទាក់ទងនឹង ការរាតត្បាតនៃជំងឺកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ព័ត៌មានដ៏ល្បីកក្រើកនេះ ត្រូវបានគេទម្លាយ កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីប៉ូលីសបានឃាត់ខ្លួន មេខ្លោងធំដែលបង្កើតរឿងនេះឡើង។

រហូតមកដល់ពេលនេះ មានរបាយការណ៍ជាច្រើន ទាក់ទងនឹងមេខ្លោងឈ្មោះ Jo Joo Bin ត្រូវបានគេទម្លាយជាបន្តបន្ទាប់។ ហើយរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ បុរសវ័យក្មេង ចិត្តសាហាវឃោឃៅម្នាក់នេះ ធ្លាប់បានផ្ញើរសារទៅគម្រាម អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ SBS ជាច្រើនដងរួចមកហើយ តាំងពីកំឡុងពេលដែលពួកគេ កំពុងស៊ើបអង្កេតរឿងនេះ មុននឹងធ្វើរបាយការណ៍ចេញផ្សាយមកម្ល៉េះ។

ត្រលប់ទៅកាន់ថ្ងៃទី ១៧ ខែមករាវិញ ជាពេលដែល Jo Joo Bin បានផ្ញើរសារទៅកាន់ បុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ SBS នៅក្នុង Telegram ដោយនៅពេលនោះ បុគ្គលិកម្នាក់នោះ បានដាក់សំនួរជាច្រើនសួរទៅកាន់ Jo Joo Bin

មេខ្លោងដៃឆៅម្នាក់នេះ ក៏បានឆ្លើយតបមកវិញថា ៖

ខ្ញុំមិនមែនជាមនុស្សមានទោសទេ ហើយខ្ញុំក៏គ្មានពិរុទ្ធអ្វីដែរ ប៉ុន្តែខ្ញុំសុំសួរអ្នករឿងមួយ តើអ្នកត្រូវចំណាយប៉ុន្មាន ដើម្បីបាញ់មនុស្សម្នាក់?

Jo Joo Bin

មិនត្រឹមតែប៉ុណ្ណឹងទេ Jo Joo Bin បានបន្តទៀតថា ៖

ខ្ញុំនឹងបាញ់ដោយមិនស្ទាក់ស្ទើរ ប្រសិនបើវា ធ្វើឲ្យខ្ញុំទទួលបានប្រាក់ចំណេញផ្សេងទៀត។

Jo Joo Bin

Jo Joo Bin ក៏បានផ្ញើសារជាការគម្រាម ទៅកាន់អ្នកកាសែតរូបនោះទៀតថា ៖

ប្រសិនបើមានអ្វីទាក់ទងនឹងខ្ញុំ ត្រូវបានចេញផ្សាយនៅលើប៉ុស្តិ៍ SBS ច្បាស់ជាមានស្ត្រីម្នាក់លោតពីលើអគារ SBS ឬដុតខ្លួនឯង រហូតដល់ស្លាប់! គ្រោះថ្នាក់បានកើតឡើងហើយ ដូច្នេះខ្ញុំជូនដំណឹងដល់អ្នក ហើយចាប់យកវាជាភស្តុតាងចុះ!

Jo Joo Bin

គួររម្លឹកផងដែរថា សូម្បីតែលោក Sohn Suk Hee អ្នកគ្រប់គ្រងប៉ុស្តិ៍ទូរទស្សន៍ល្បី JTBC ក៏ត្រូវបាន Jo Joo Bin គម្រាមសម្លាប់ទាំងគ្រួសារផងដែរ មុនពេលរឿងនេះបែកធ្លាយ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ Jo Joo Bin ត្រូវបានប៉ូលីសចាប់ខ្លួនហើយ កំពុងតែស៊ើបអង្កេត លើរឿងក្ដីនេះ ចំណែកឯព័ត៌មានលម្អិតផ្សេងទៀត ទាក់ទងនឹងមេខ្លោងគម្រាមក្មេងថតវីដេអូអាសអាភាសរូបនេះ ក៏កំពុងតែត្រូវបានគេទម្លាយចេញ បន្តិចម្ដងៗផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Jo Joo Bin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T