អតីតអ្នកគ្រូបង្រៀននៅក្នុង សាសនាគ្រិស្តម្នាក់ ដែលមានវ័យ២៥ឆ្នាំ ត្រូវបានចាប់ខ្លួន ពីបទចាប់បង្ខំក្មេងប្រុសអាយុ ១៥ឆ្នាំ ឲ្យរូមភេទជាមួយខ្លួននៅក្នុងការិយាល័យ ព្រះវិហារសាសគ្រិស្ត ដែលជាកន្លែងគាត់គ្រប់គ្រងផ្ទាល់។

អ្នកគ្រូបង្រៀននៅក្នុងវិហារសាសនាគ្រិស្តឈ្មោះ Nicole Jacques ត្រូវបានចាប់នៅ ទីក្រុង Hatfield ព្រមទាំងបានបញ្ជូនទៅឃុំឃាំង នៅក្នុងពន្ធធានាគារ Montgomery County និង ផាកពិន័យជាប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក។ អ្នកគ្រូ Jacques ត្រូវបានឳពុកក្មេងប្រុសរងគ្រោះ ប្តឹងប៉ូលិស បន្ទាប់ពីគាត់បានធ្វើរឿងនេះ ឡើងអស់រយៈ ពេល១ខែ។ ជាមួយគ្នានេះ គាត់ត្រូវបានគេរាយការណ៍ថា បានស្គាល់ក្មេងប្រុសរងគ្រោះ ក្នុងអំឡុងពេល បំពេញការងារ ជាគ្រូបង្រៀននៅព្រះវិហារ Calvary Baptist School ក្នុងទីក្រុង Towamencin។

យោងតាមរបាយការណ៍របស់ប៉ូលិស នៅ Hatfield បានឲ្យដឹងថា Jacques បានឈប់ពីការងាររបស់នាង កាលពីកន្លះឆ្នាំមុន ហើយក៏ចាប់ផ្តើមមាន ទំនាក់ទំនងផ្លូវភេទ ជាមួយក្មេងប្រុសវ័យ១៥ឆ្នាំ ។ ក្មេងប្រុសរងគ្រោះបានសារភាពថា គេបានរូមភេទជាមួយនឹងអតីតអ្នក គ្រូបង្រៀនម្នាក់នេះ នៅការិយាល័យផ្ទាល់របស់នាង ជាច្រើន លើកច្រើនសារ រូចមកហើយ ហើយទំនាក់ទំនងនេះ ចាប់ផ្តើមតាំងពីអ្នកគ្រូ Jacques បានចាកចេញពីការងារគាត់មកម្ល៉េះ ប៉ុន្តែប៉ូលិសមិនជឿគេនោះទេ ព្រោះថា វាជា រឿងមួយមិនគួរឲ្យជឿនោះទេ ទំនាក់ទំនងស៊ិច រវាងអតីតអ្នកគូ្របង្រៀន និងសិស្សប្រុស អាចប្រព្រឹត្តបាននៅក្នុងព្រះវិហារដោយ ងាយស្រួលម្ល៉េះ ហើយសមត្ថកិច្ច បែរជាមិនដឹងរឿងនេះទៅវិញ។

ចំណែកលោក Randy Thaxton ប្រធានគ្រប់គ្រងសាលាសាសនាគ្រិស្តមួយនេះ បាននិយាយ ដោយទឹកមុខគ្រាមក្រំថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបណ្តាយឲ្យមានរឿងនេះកើតឡើងក្នុងព្រះវិហារមួយនេះ លោកគ្មានអ្វីតវ៉ានោះទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]