អាយុទើប២០ឆ្នាំ តែនីឡា ខំណាស់ រហូតសល់ឡានទំនើប ដីធ្លី សល់លុយ ព្រោះមិនចង់ជួបរឿងវេទនា ដូចកាលនៅតូច

//s5.kh1.co/ee/ee249ca4bdbbd84eea01fac1cf6d1145861614e3.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជា នីឡា ទើបប្រឡូកក្នុងវិស័យកំប្លែងក៏ពិតមែន តែរូបនាង ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹង ទេពកោសល្យ និងសមត្ថភាពរបស់នាង អមជាមួយនឹងរូបសម្រស់ដ៏ស្រស់ប្រិមប្រិយរបស់នាង បែបជាសម្រស់ធម្មជាតិ គ្មានការកែសម្ផស្សអ្វីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ កាលពីប៉ុន្មានម៉ោងនេះ ក៏បានឃើញរូបនាង រៀបរាប់យ៉ាងវែងអន្លាយ ទាក់ទងនឹង ជីវិតកាលពីមុនរបស់គ្រួសារនាង ដែលឆ្លងកាត់ការលំបាក រហូតសឹងរកអង្គរច្រកឆ្នាំងមិនបាន រស់នៅផ្ទះជួលមួយគ្រួសារ ហើយរឿងរ៉ាវទាំងអស់នេះ មិនអាចធ្វើឲ្យនាងភ្លេចក្នុងចិត្តបាននោះទេ ទើបនាង ព្យយាមខិតខំ រកលុយទាំងនៅក្នុងសិល្បៈ និងការលក់ផលិតផលតាមហ្វេសប៊ុក រហូតសល់ ឡានទំនើបមួយ ដីធ្លី សល់លុយមិនណយនោះទេ។

ដោយ នីឡាក៏បានសរសេរសារថា៖

រាល់ថ្ងៃខំណាសព្រោះខ្លាចពាក្យថាក្រខ្ញុំធ្លាប់ក្រលំបាក មីមួយកញ្ចប់ហូបមួយគ្រួសារផ្ទះជួលគេនៅគ្នា4 5នាក់ កាលខ្ញុំនៅតូចប៉ាប្រាប់ថាពេលខែរងារកតែលុយ1500រៀលទិញខោជើងវែងអោយស្លៀកមួយមិនបាន ពិបាកខ្លាំងណាស់នៅមានច្រើនរឿងទៀតដែលលំបាកជាងនេះ ចឹងហើយមកដល់ពេលនេះខ្ញុំខំរកលុយមិនដែលខ្លាចហត់ទេចង់បានចង់មានណាស់ព្រោះមិនចង់អោយប៉ាម៉ាក់ខ្ញុំលំបាកដូចពីមុន ទាន់នៅមានកម្លាំងខំរកអោយហើយ????អាយុ20ឆ្នាំនេះសល់បានឡានមួយ ដី លុយបន្តិចបន្តួចក្នុងធនាគារ បានប៉ុននេះក៏សប្បាយចិត្តព្រោះជាញើសឈាមខ្លួនឯងតែអ្វីដែលមានក្ដីសុខបំផុតខ្ញុំមានប៉ាម៉ាក់បងប្អូនយាយតានៅជុំគ្នា ទោះបីខ្ញុំកើតមកក្នុងគ្រួសារដែរមិនធូធារដូចគេក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែលបានប៉ាម៉ាក់នៅក្បែរតែងតែផ្ដល់កម្លាំងចិត្ត ប៉ាម៉ាក់ហត់សឹងតែមួយជិវិតដើម្បីកូនទាំង3 អរគុណសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ គ្មានអ្វីសងគុណលោកពីរក្រៅពីធ្វើអោយលោកទាំងពីរសប្បាយចិត្ត

សម្តីរបស់នាង
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា និងម្តាយ
នីឡា និងម្តាយ
នីឡា និងឪពុក
នីឡា និងឪពុក
នីឡា និងឪពុក
នីឡា និងឪពុក
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T