គំរូល្អ! តារាខ្មែរ ចេញវីដេអូការពារអនាម័យ ពីជំងឺ Covid-19 ( មានវីដេអូ)

//s5.kh1.co/bb/bb88bfadf22bc6550e9f8ccfb5c16bb1176929c7.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សិល្បការិនី យើងដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង នៅ សូនីតា និង កញ្ញា មាន សូនីតា ដែលតារាស្រីទាំងបីរូបនេះ បានបង្ហាញពីវិធីការពារស្រដៀងៗគ្នា ក្នុងការថែទាំសុខភាព ការពារពីជំងឺ Covid-19។

ភ្នំពេញ៖ ជាការពិតណាស់​ ជំងឺវីរុស Covid-19 កំពុងរីករាលដាលជាច្រើនប្រទេស នៅលើពិភពលោក ដែលក្នុងនោះ ប្រទេសកម្ពុជាយើង ក៏រកឃើញអ្នកឆ្លងនូវវីរុសនេះផងដែរ។ បើតាម ព័ត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ករណីសរុបវិជ្ជមានអ្នកផ្ទុកវីរុស​ Covid-19 ទូទាំងប្រទេសសរុប ៥៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ខាងក្រសួងសុខាភិបាល ក៏បានប្រាប់ពីវិធីការពារពីជំងឺមួយនេះ តែអ្វីដែលយើងកត់សម្គាល់នោះមានសិល្បការិនីយើង ៣រូបបានបង្ហោះវីដេអូ ប្រាប់ពីវិធីការពារ និង ថែសុខភាពឲ្យបានល្អពីជំងឺ Covid-19 នេះ ដោយសារជំងឺមួយនេះ ឆ្លងតាមរយៈការប៉ះពាល់ និង​ផ្លូវដង្ហើមបានយ៉ាងឆាប់រហ័ស។

ជាក់ស្ដែង នៅក្នុងវីដេអូទាំងនោះ មានសិល្បការិនី យើងដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង នៅ សូនីតា និង កញ្ញា មាន សូនីតា ដែលតារាស្រីទាំង៣រូបនេះ បានបង្ហាញពីវិធីការពារស្រដៀងៗគ្នា ក្នុងនោះដែរ តារាស្រីទាំងនេះ បានប្រាប់ពីរបៀបសម្អាតដៃ ដូចជាត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាត លាងដៃជាមួយជែលដែលមានទឹកអាកុល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ នៅពេលទៅទីសាធារណៈ ត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវកុំប៉ះពាល់អ្វីផ្ដេសផ្ដាស នៅទីសាធារណៈឡើយ។

ក្រោយពីបានឃើញ សកម្មភាពល្អៗ បែបនេះ ក៏មានមហាជន ក៏ដូចជាហ្វេនផ្ទាល់ បានសរសើរពីទឹកចិត្ត ដែលជាគំរូល្អមួយសម្រាប់សង្គម ដែលបានផ្ដល់ពីវិធីការពារ និង ទប់ស្កាត់នៅជំងឺ Covid-19 នេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ទីមួយ៖  អ្នកនាង គង់ ចាន់ស្រីមុំ

  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ

ទីពីរ៖ អ្នកនាង នៅ សូនីតា

អ្នកនាង នៅ សូនីតា
អ្នកនាង នៅ សូនីតា
អ្នកនាង នៅ សូនីតា
អ្នកនាង នៅ សូនីតា

ទីបី៖ កញ្ញា​ មាន សូនីតា

កញ្ញា​ មាន សូនីតា
កញ្ញា​ មាន សូនីតា
កញ្ញា​ មាន សូនីតា
កញ្ញា​ មាន សូនីតា
នៅ សូនីតាមាន សូនីតាគង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T